Connect with us

ព័ត៌មានជាតិ

កងទ័ពជើងគោក ចេញញ្ញត្តិថ្កោលទោសបុគ្គល ឡុង សុគន្ធារៈ និងគាំទ្រចំណាត់ការផ្លូវច្បាប់លើបុគ្គលរូបនេះ

បានផុស

នៅ

កងទ័ពជើងគោក បានចេញញ្ញត្តិថ្កោលទោសបុគ្គល ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ឯកសណ្ឋានយោធាក្លែងបន្លំ និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស​របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ញ្ញត្តិថ្កោលទោសរបស់កងទ័ពជើងគោក នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣នេះ បានរៀបរាប់ថា «យើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ ដោយក្លែងបន្លំនូវឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ហើយថែមទាំងបានចេញវីដេអូ ដែលមានខ្លឹមសារប្រមាថយ៉ាងធ្ងន់ធ្ងរដល់ កិត្តិយសរបស់ឯកឧត្តម ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃផ្សេងទៀត»។

បើតាមកងទ័ពជើងគោក ការប្រើប្រាស់ឯកសណ្ឋានយោធាដោយខុសច្បាប់ និងអំពើញុះញង់ដ៏គឃ្លីននេះ គឺជាអំពើល្មើសដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងសណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពជាតិទាំងមូល ដោយមិនអាចអត់ឱនអនុគ្រោះឲ្យបានឡើយ។

ជាមួយគ្នានេះ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការរបស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្នុងការសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ មានសមត្ថកិច្ច ដើម្បីផ្តន្ទាទោសបុគ្គលនេះ តាមច្បាប់ជាធរមាន។

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក៏បានប្រកាសប្រឆាំងដាច់ខាត ចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ហើយក្នុងនាមជាកងកម្លាំងដែលមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ យើងក៏សូមប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្នុងគ្រប់កាលៈ ទេសៈទោះក្នុងតម្លៃណាក៏ដោយ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម