Connect with us

ព័ត៌មានជាតិ

អតីត​និស្សិត​ពេទ្យ​ឆ្មប​ម្នាក់ ​ខំ​រៀន​រហូត​ប៉ះពាល់​សតិ​លែង​ដឹង​ខ្លួនរ​ត់​ទៅ​ចង ក​

បានផុស

នៅ

នារី​ជា​អតីត​និស្សិត​ពេទ្យ​ឆ្មប​ម្នាក់ ​បាត់​ខ្លួន២​ខែ​ហើយ ត្រូវ​បាន​ក្មេងៗ​ប្រទះឃើញ​ចង.ក​ សម្លាប់​ខ្លួន នឹង​ដើម​ពុទ្ធា នៅ​ក្នុង​ដី​ឡូ​តិ៍មួយកន្លែង​ បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង ៣០​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ២០២១ ផ្លូវ​កែវ​ចិន្តា​ក្នុង​ក្រុម​១២ ភូមិ​០១ សង្កាត់​ជ្រោយ​ច​ង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារី​រងគ្រោះ ត្រូវ​បាន​នគរបាល​ឲ្យ​ដឹងថា ឈ្មោះ ឈី​វ សំអុន អាយុ​៣១​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ ១៤៦D ផ្លូវលំ ភូមិ​០២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។ ប៉ូលិស និយាយ​ថា ជនរងគ្រោះ​បាន​ចង.ក ​សម្លាប់​ខ្លួន​នឹង​ខ្សែ​នីឡុង​ភ្ជាប់​ទៅ​នឹងដើម​ពុទ្ធា​ក្នុងព្រៃ​ហើយ ត្រូវ​បាន​ក្មេងៗ​ក្នុង​ភូមិទៅ​បេះពុទ្រាប្រទះឃើញ ប្រាប់​ឪពុក​ម្តាយ​រាយការណ៍ ប្រាប់​នគរបាល​មូលដ្ឋាន ហើយស្គាល់​អត្តសញ្ញាណ​ក៏​បាន​ប្រាប់​បងប្អូន។

​តាម​បងស្រី នារី​រងគ្រោះ​ឲ្យ​ដឹងថា ជន​រង​គ្រោះ​ឈ្មោះ ឈី​វ សំអុន មាន​ជំងឺ​សរសៃប្រសាទ ប្រមាណ​ជិត​១០​ឆ្នាំ​មក​ហើយ​។ រយៈពេល​ប្រមាណ​ជិត​២​ខែ​មក​ហើយ នាង​ក៏​បាន​រត់​ចេញពី​ផ្ទះ​ទៅ​បាត់​ខ្លួន មិន​ដឹង​ទៅ​ទីណា ស្រាប់តែ​ទទួល​ដំណឹង​ពី​សមត្ថកិច្ចថា​ នាង​បាន​ចង.ក​ សម្លាប់​ខ្លួន​ទៅ​ហើយ។ តាម​ព័ត៌មាន​ឲ្យ​ដឹងទៀតថា កន្លង​ជនរងគ្រោះ​រូបនោះ ជា​និស្សិត​ពេទ្យ ដែល​រៀន​ពូកែ ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​ថៃ​រហូតដល់​ជិត​ចប់។ ដោយសារតែ​ការខិតខំ​រៀនខ្លាំងពេក​ បណ្តាល​ឲ្យ​នាង រលាក​ខួរក្បាល​មាន​ជំងឺ​សរសៃប្រសាទ ហើយ​ត្រូ​វបាន​សាលា​ទាក់​ទ​ទង​មក​ក្រុម​គ្រួសារឲ្យ​ទៅ​ទទួល​យកម​ក​ស្រុកកំណើត​វិញ និង​បាន​បញ្ចប់​ជីវិត​ដោយ​ចង.ក ​សម្លាប់​ខ្លួនឯង​នៅពេលនេះ​។​ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូនទៅកាន់ឈាបនដ្ឋាន វត្ត​ពោធិ៍​យា​រាម ហៅ​វត្ត​ចាស់ ដើម្បីធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ៖ ​ឌី​រៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម