Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមានទិសដៅអ្វីខ្លះ ដើម្បីប្រែក្លាយ​ក្រុងបាត់ដំបង ឱ្យក្លាយជា Smart City?

បានផុស

នៅ

រដ្ឋបាលខេត្តបាត់ដំបង នឹងប្រែក្លាយក្រុងបាត់ដំបង ឱ្យក្លាយជា Smart City​ ព្រោះក្តីស្រមៃរបស់រដ្ឋបាលខេត្ត គឺចង់ធ្វើ ឱ្យក្រុងបាត់ដំបង មានកន្លែងដែលអាច​ឱ្យបងប្អូន​ប្រជាពលរដ្ឋ​ដើរស្រួល មានផ្លូវសម្រាប់ជិះកង់ អាចដើរទៅរកផ្សាររាត្រី និងថែមទាំងអាចលំហែកាយនៅតាមដងស្ទឹងសង្កែបាន។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង លើកឡើងបែបនេះ នៅក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​​” របស់​រដ្ឋបាល​ខេត្ត​បាត់​ដំបង នាទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៤ មករា ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអភិបាលខេត្តបាត់ដំបង មានគម្រោងផែនការធំៗមួយចំនួន ដែលរដ្ឋបាលខេត្តកំពុងសិក្សា និងត្រៀមអនុវត្ត ក្នុងទិសដៅដើម្បីប្រែក្លាយក្រុងបាត់ដំបងឱ្យក្លាយជា Smart City ។ ក្នុងនោះ រួមមានគម្រោងព្រលានយន្តហោះ វាលបែកចាន គម្រោងផ្លូវអាកាស គម្រោងអភិវឌ្ឍនផ្លូវដែកទៅជាប្រភេទផ្លូវរថភ្លើងល្បឿនលឿន គម្រោងកសាងទីលានចាក់សំរាមធំថ្មី ដើម្បីរំដោះសំរាមពីទីក្រុង និងគម្រោងស្តារប្រព័ន្ធលូក្រោមដី បូករួមនឹងការកែលំអមួយចំនួនផ្សេងទៀត។

លោក សុខ លូ បញ្ជាក់ថា អ្វីដែលកាន់តែពិសេសសម្រាប់ខេត្តនេះ គឺផ្លូវដែលតភ្ជាប់ខេត្តបាត់ដំបង នឹងខេត្តដដៃទៀត ជា​ច្រើន។ លោករំលឹកថា បច្ចុប្បន្នរដ្ឋបាលខេត្តបាត់ដំបង ទទួលគោលការណ៍ពីរាជរដ្ឋាភិបាល លើគម្រោងផ្លូវ សៀមរាប​-បាត់ដំបង (ជាផ្លូវកាត់ ៧៤គីឡូម៉ែត្រ) ដែលរដ្ឋបាលខេត្តរំពឺងថា នឹងជួយនាំទេសចរពីសៀមរាបមកបាត់ដំបង បន្ថែមទៀត ក្នុងបំណងជំរុញកំនើនសេដ្ឋកិច្ចដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង។ និងផ្លូវមួយខ្សែទៀត គឺផ្លូវពីបាត់ដំបងទៅកោះកុង ដែលមានចម្ងាយប្រមាណ ១៩៧គីឡូម៉ែត្រ កាត់តាមសំឡូត វាលវែង អូសោម រហូតដល់កោះកុង និងមានឆ្លងកាត់ កំពង់សោមផងដែរ ដែលគម្រោងនេះនឹងរួចរាល់នៅឆ្នាំ២០២៤ សាងសង់បានប្រហែល ៦០%-៧០% ។

រដ្ឋបាលខេត្តទទួលស្គាល់ថា បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខ្លះ ពិតជាមានផលលំបាក ដោយសារតែក្រុងបាត់ដំបងកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ស្តារ និងធ្វើប្រព័ន្ធលូរំដោះទឹក ហេតុនេះលោកស្នើឱ្យមានការយោគយល់ និងលើកឡើងថា “ស៊ូលំបាកក្នុងរយៈពេលខ្លី តែយើងបានផលប្រយោជន៍រយៈពេលយូរអង្វែង” ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រសួងការងារ
ព័ត៌មានជាតិ៧ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១៥ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ២១ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ២៣ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម