ព័ត៌មានជាតិ
ដឹងច្បាស់ហើយ កាលបរិច្ឆេទ សាងសង់ឡើងវិញ វិមានរំលឹកអ្នកអនិច្ចកម្មក្នុងសង្គ្រាមលោកទី១
កម្មវិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ “វិមានរំលឹកដល់អ្នកដែលទទួល អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩៦៨” (Monument aux Morts) នឹងប្រារព្ធ នៅថ្ងៃស្អែក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ នៅទីតាំង សួនមុខស្ថានទូតបារាំង។ នេះតាមការឱ្យដឹងពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កម្មវិធីក្រុងពាលី និងបញ្ចុះបឋមសិលានេះ នឹងប្រារព្ធ ក្រោមអធិបតីភាព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំង លោក Olivier Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ដ្រីអឺរ៉ុប និងកិច្ចការបរទេស ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស, ភាពទាក់ទាញ និងជនជាតិបារាំងនៅក្រៅប្រទេស នៃសាធារណរដ្ឋបារាំង។
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញនូវរូបសំណាក “រូបពីរ” ឬវិមាន រំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ (Monument aux Morts) នឹងចាប់ផ្ដើមនៅម៉ោង ១១ ព្រឹក។
ខណៈនេះ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំមន្ត្រីក្រោមឱវាទចុះបាញ់ទឹកសំអាតនៅសួនមុខស្ថានទូតបារាំង ដើម្បីត្រៀមរៀបចំកម្មវិធីជប់លៀងស្វាគមន៍លោក Olivier Becht ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៦:៤៥ នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ។
គួររំលឹកថា កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅចំពោះមុខ លោក អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅទីក្រុងប៉ារីស ថា សម្តេចបានអនុញ្ញាតឱ្យមានការសាងសង់ រូបសំណាកមិត្តភាពនេះឡើងវិញ។
រូបសំណាក “រូបពីរ” គឺជារូបសំណាកដ៏ធំ បង្ហាញពីសាមគ្គីភាពរវាងយុទ្ធជនបារាំង និងកម្ពុជា ដែលធ្លាប់រួមគ្នាប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១ ហើយត្រូវបានសាងសង់ឡើង នៅឆ្នាំ១៩២៥ ដើម្បីឧទ្ទិសដល់យុទ្ធជនពលី នៅក្នុងសង្គ្រាម។ វាត្រូវបានកម្ទេចចោលដោយរបបខ្មែរក្រហម។ ក្រោយកម្ទេចរូបសំណាកនេះ នៅសល់បំណែកខ្លះ គឺរូបក្បាលដំរី ដែលត្រូវបានគេយកមកតម្កល់ទុក នៅផ្លូវចូលនៃសារមន្ទីរជាតិសព្វថ្ងៃនេះ។
កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅសារមន្ទីរជាតិ មានការប្រគល់-ទទួល រូបសំណាក “រូបពីរ ឬ វិមានរំឰកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១” ដែលនៅសេសសល់ពីការបំផ្លាញក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចំនួន ៧វត្ថុ ធ្វើពីលោហធាតុពីសារមន្ទីរជាតិ ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីផ្គុំ និងសាងសង់ស្ដូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-បារាំងឡើងវិញ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់