Connect with us

ព័ត៌មានអន្ដរជាតិ

សេចក្តីរាយការណ៍៖ អាមេរិកនិងអាល្លឺម៉ង់ សម្រេចបញ្ជូនរថក្រោះទៅ អ៊ុយក្រែន ហើយ

បានផុស

នៅ

អធិការបតីអាល្លឺម៉ង់ Olaf Scholz បានសម្រេចចិត្តបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ទៅកាន់ប្រទេសអ៊ុយក្រែនហើយ និងអនុញ្ញាតឲ្យប្រទេសផ្សេងទៀតដូចជាប៉ូឡូញធ្វើដូច្នេះដែរ ខណៈសហរដ្ឋអាមេរិក អាចផ្គត់ផ្គង់រថក្រោះ Abrams។ នេះបើតាមការឲ្យដឹងពីប្រភពចំនួន២ ប្រាប់ទៅរ៉យទ័រ។

អធិការបតីអាល្លឺម៉ង់ Olaf Scholz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាល ក្រសួងការបរទេស និងក្រសួងការពារជាតិអាល្លឺម៉ង់ សុទ្ធតែបានបដិសេធធ្វើអត្ថាធិប្បាយ។

ទស្សនាវដ្តី Spiegel ដែលរាយការណ៍ព័ត៌មាននេះមុនគេ បានចុះផ្សាយថា ការសម្រេចចិត្តនេះទាក់ទងនឹងក្រុមហ៊ុនផលិតរថក្រោះ Leopard 2 A6។ ជាធម្មតា ក្រុមហ៊ុនមួយមានរថក្រោះចំនួន ១៤គ្រឿង។

រថក្រោះ Leopard 2

លោក Christian Duerr មេដឹកនាំសភាមកពីគណបក្សប្រជាធិបតេយ្យសេរី (FDP) ត្រូវបានដកស្រង់សម្តីថា “ថ្ងៃនេះអធិការបតីបានធ្វើការសម្រេចចិត្ត ដែលគ្មាននរណាម្នាក់អាចមើលស្រាលបាន។ ការពិតដែលថា អាល្លឺម៉ង់នឹងគាំទ្រអ៊ុយក្រែនជាមួយរថក្រោះ Leopard គឺជាសញ្ញាដ៏រឹងមាំនៃសាមគ្គីភាព”។

ទស្សនាវដ្តីដដែលបានរាយការណ៍ថា សម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងប្រទេស Scandinavia ក៏មានបំណងធ្វើតាមអាល្លឺម៉ង់ ក្នុងការផ្គត់ផ្គង់រថក្រោះ Leopard ដល់ទីក្រុង កៀវ ដែរ។

រថក្រោះ Abrams

ស្របពេលជាមួយគ្នានោះ មន្ត្រីអាមេរិកបានប្រាប់រ៉យទ័រថា ក្នុងពេលឆាប់ៗនេះ ទីក្រុងវ៉ាស៊ីនតោនអាចបញ្ជូនរថក្រោះ Abrams ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងសកម្មភាពដើម្បីលើកទឹកចិត្តអាល្លឺម៉ង់។

យ៉ាងណាក្តី មន្ទីរបញ្ចកោណបានបដិសេធធ្វើអត្ថាធិប្បាយថាតើ សេចក្តីប្រកាសផ្លូវការអំពីការបញ្ជូនរថក្រោះ Abrams នឹងធ្វើឡើងនៅពេលណា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ចិន ប្រកាសបញ្ជូនកងទ័ពនិងរថក្រោះទៅ រុស្ស៊ី នៅខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៤មករា

ព័ត៌មានជាតិ៦ នាទីutes មុន

កសិករដាំបន្លែគ្រប់មុខនៅខេត្តមណ្ឌលគិរីកំពុងតែកាក់កបខ្លាំងនៅមុនបុណ្យចូលឆ្នាំចិន វៀតណាម មកដល់នាសប្តាហ៍ក្រោយនេះ

សន្តិសុខសង្គម២៨ នាទីutes មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម