Connect with us

ព័ត៌មានជាតិ

កម្ពុជា រៀបចំយុទ្ធសាស្ត្រ៣ លើវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២៤-២០២៥

បានផុស

នៅ

ក្រោយពីស្ថានភាពវិស័យទេសចរណ៍កម្ពុជាត្រឡប់មករកភាពល្អប្រសើរវិញ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ៣ចំណុចលើវិស័យទេចរណ៍សម្រាប់ឆ្នាំ២០២៤-២០២៥ ដើម្បីពង្រឹងសមត្ថភាព គុណភាពក្នុងស្រុក និងជំរុញការបណ្តុះបណ្តាលផ្សេងៗសម្របតាមបច្ចេកវិទ្យាឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រទាំង៣ដែលរដ្ឋាភិបាល បានត្រៀមសម្រាប់ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩៖

-យុទ្ធសាស្ត្រទី១៖ ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យក្នុងវិស័យទេសចរណ៍

យុទ្ធសាស្ត្រទី១ គឺធ្វើយ៉ាងណាអភិវឌ្ឍន៍ទេសចរណ៍ឆ្លាតវៃ ដើម្បីឆ្លើយតបនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងធ្វើពិពិធកម្មផលិតផលទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ និងមានគុណភាពបន្ថែមទៀត។ វា ក៏មានជាការបន្តឱ្យមានការបណ្តុះបណ្តាលលើធនធានមនុស្សបន្ថែមទៀតក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍មួយកម្រិតទៀត។

-យុទ្ធសាស្ត្រទី២៖ ភាពរឹងមាំនៃទេសចរណ៍ក្នុងស្រុក និងពង្រីកទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

យុទ្ធសាស្ត្រទី២ គឺប្រើប្រាស់សកម្មភាពយុទ្ធសាស្រ្តចំនួន៤ រួមមាន ទី១ គឺការបន្តធ្វើយន្តការ និងផ្សព្វផ្សាយលើទេសចរណ៍ផ្សេងៗ។ ទី២ ជំរុញឱ្យមានទីផ្សារទេសចរណ៍ផ្លូវឆ្ងាយ (Long-haul) មកកាន់កម្ពុជា ទី៣ ធ្វើយ៉ាងណារៀបចំ និងលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍តាមរយៈព្រឹត្តិការណ៍ធំៗ ដូចជា ព្រឹត្តិការណ៍កីឡាទេសចរណ៍បៃតង និងព្រឹត្តការណ៍វប្បធម៌ជាដើម និងទី៤ គឺការពង្រឹងទេសចរណ៍នៅក្នុងស្រុកឱ្យមានគុណភាព និងនិរន្តរភាព។

-យុទ្ធសាស្ត្រទី៣៖ អភិបាលកិច្ចទេសចរណ៍នៅពេលអនាគត

នៅក្នុងយុទ្ធសាស្ត្រចុងក្រោយនេះ គឺធ្វើយ៉ាងណាពង្រឹងអភិបាលកិច្ចទ្រទ្រង់វិស័យទេសចរណ៍បន្តយន្តការអភិបាលកិច្ចគ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឆ្ពោះទៅរករដ្ឋាភិបាលធីជីថល ជាមួយនឹងការពង្រឹងគោលដៅទេសចរណ៍ឱ្យមានប្រសិទ្ធិភាព និងនិរន្តរភាព។ ជាមួយគ្នានោះ ក៏មានត្រៀមរួចជាស្រេច ចំពោះការរៀបចំយន្តការភាពធន់ និងឆ្លើយតបបន្ទាន់នៅពេលដែលជួបបញ្ហាផ្សេងៗក្នុងវិស័យទេចរណ៍។ ក្នុងនោះ ក៏មានការបង្កើតផែនការសម្រាប់ឆ្លើយតបឱ្យទាន់ពេលវេលានៅពេលជួបប្រទះវិបត្តិនៅថ្ងៃអនាគតផងដែរ។

កាលពីដើមខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា នឹងមិនរើសអើង ព្រមទាំងបើកទ្វារទទួលភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាថែមទៀត ស្របពេលដែលប្រទេសចិនប្រកាសបើកប្រទេសឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន ក៏សង្ឃឹមថា កម្ពុជា អាចនឹងទទួលភ្ញៀវទេសចរចិនប្រមាណ ២លាននាក់ក្នុងឆ្នាំ២០២៣នេះ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២១ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម