Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កម្ពុជាអនុញ្ញាតឲ្យវិនិយោគ ១០០ភាគរយ សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីភ្នំពេញ ទៅហូជីមិញ​  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា អនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០​ភាគរយ សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ ខណៈប្រតិភូវិនិយោគបារាំង កំពុងស្វែងរកការរវិនិយោគ​លើវិស័យរថភ្លើងល្បឿនលឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អូលី​វេ្យ បិ​ច (Olivier Becht) រដ្ឋ​មន្ត្រីប្រតិភូ​នៃក្រសួង​អឺរ៉ុប និង​ការ​បរទេស​បារាំ​ង ទទួលបន្ទុក​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស បានអញ្ជើញជួបប្រជុំទ្វេភាគី ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីជជែកទៅលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង លើវិស័យនានា ដែលមានសក្តានុពល សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងជំនួបប្រជុំនោះ លោក អូលី​វេ្យ បិ​ច បានជម្រាបជូនសម្ដេចតេជោថា ប្រតិភូទាំងអស់គ្នា មានជំនឿលើការវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង ដោយឈរលើមូលហេតុថា កម្ពុជាបានចាប់ផ្ដើមពីចំណុចសូន្យ ហើយបានបំបែកឯតទគ្គកម្ម លើការជំរុញកំណើនសេដ្ឋកិច្ចរយៈពេល ២០ឆ្នាំ។

លោកថា កម្ពុជាបន្តធ្វើកំណែទម្រង់ បង្កបរិយាកាសអំណោយផល សម្រាប់ការវិនិយោគនៅកម្ពុជា និងកម្ពុជាកំពុងមានអ្នកមានចំណូលមធ្យមច្រើន។ ក្នុងន័យនេះប្រតិភូបារាំង សម្រេចធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគលើវិស័យរថភ្លើងល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹកគោកអាកាស សំណង់ ថាមពល និងវិស័យដទៃទៀត និងសុំស្វែងយល់ពីសម្ដេចតេជោ អំពីវិស័យវិនិយោគជាអាទិភាពរបស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងបានជម្រាបជូនប្រតិភូវិនិយោគបារាំងថា កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែក ២ខ្សែទៀត ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឲ្យមានការវិនិយោគពីវិស័យឯកជន តាមរយៈគម្រោង B.O.T។

ពាក់ព័ន្ធនឹងថាមពលស្អាត សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាតប្រមាណ ៦២ភាគរយ ហើយកំពុងតែទាក់ទាញវិនិយោគមកបន្ថែមទៀត។ ប៉ុន្តែមិនអនុម័តឲ្យបង្កើតរោងចក្រអគ្គិសនី ប្រើប្រាស់ធ្យូងថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គឡើយ។ ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែ លើកទឹកចិត្តឲ្យមានការប្រើប្រាស់ថាមពល ពន្លឺព្រះអាទិត្យ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូអំពីវិស័យវិនិយោគជាអាទិភាពរបស់កម្ពុជាផងដែរ នោះ គឺការជំរុញនយោបាយឧស្សាហកម្ម ជំរុញឲ្យមានការវិនិយោគលើឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឲ្យមានការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ ដែលកម្ពុជាមានវត្ថុធានដើម ដូចជា៖ ស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវជាដើម សម្រាប់ធ្វើការកែច្នៃ មិនត្រឹមតែទៅកាន់ទីផ្សារកម្ពុជាទេ។ ប៉ុន្តែទៅកាន់ទីផ្សារដទៃទៀត ដែលជាដៃគូរបស់កម្ពុជាទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤៥ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥៣ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម