ជីវិតកម្សាន្ដ
ស្ងាត់ៗ Paris Hilton ស្វាគមន៍កូនដំបូងជាមួយស្វាមី
តារាហូលីវូដ Paris Hilton បានផុសរូបកូនដំបូងរបស់នាងវេលាថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ នៅក្នុងបណ្ដាញសង្គម Instagram ដែលមានអ្នកតាមដានប្រហែល ២២ លាននាក់ ។

ជាក់ស្ដែងអ្នកស្រីមិនបានបង្ហោះរូបកូនទាំងស្រុងទេ គាត់បង្ហោះត្រឹមតែដៃរបស់កូនប្រុសជាទីស្រលាញ់ប៉ុណ្ណោះ ។ ចំណែកចំណងជើងដែលភ្ជាប់មកជាមួយរូបថតវិញ Paris សរសេរថា “You are already loved beyond words” ឬ “កូនត្រូវបានស្រលាញ់ជាងពាក្យស្រលាញ់ទៅទៀត” ។
តារាហូលីវូដវ័យ ៤១ ឆ្នាំខាងលើបានបញ្ជាក់ដែរថា “វាជាក្ដីស្រមៃរបស់ខ្ញុំរហូតមកក្នុងការធ្វើជាម្ដាយម្នាក់ ហើយខ្ញុំសប្បាយចិត្តណាស់ដែលស្គាល់ Carter ។ យើងមានក្ដីរំភើបជាខ្លាំងចំពោះការចាប់ផ្ដើមគ្រួសារជាមួយបេះដូងដែលពោរពេញទៅដោយក្ដីស្រលាញ់សម្រាប់កូនប្រុសពួកយើង” ។

ជាមួយគ្នានេះដែរ Paris មិនទាន់បញ្ចេញឈ្មោះកូនរបស់គាត់នៅឡើយទេ ហើយអ្នកតាមដានប្រាកដជាឆ្ងល់ពីការពរពោះដូចគ្នា ។ ដូច្នេះសូមបញ្ជាក់ដែរថា កូនប្រុសដំបូងរបស់ Paris Hilton និងលោក Carter Reum មានកំណើតមកពីអ្នកស៊ីឈ្នួលពរពោះ មិនមែនអ្នកស្រី Paris ជាអ្នកបង្កើតផ្ទាល់នោះទេ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ១០ យ៉ាងពី Paris Hilton តារាស្រីហូលីវូដជើងចាស់តែខ្លឹម

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ