សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ច៖ វិស័យសំណង់ និងអចលនទ្រព្យអាចងើបឡើងយឺតអូសបន្លាយយូរ ក្នុងឆ្នាំ ២០២៣
ក្នុងឆ្នាំ២០២៣ វិស័យសំណង់នឹងស្ទុះឡើងត្រឹមកម្រិតរង្វង់១,១ភាគរយ ខណៈវិស័យអចលនទ្រព្យនឹងកើនឡើងក្នុងរង្វង់១,២។ សន្ទុះនៃភាពយឺតយ៉ាវរបស់វិស័យទាំងពីរនេះ ដោយសារតែកម្សោយនៃលំហូរវិនិយោគទុនពីបរទេស។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/292064560_740919063811415_8269666947906432178_n-1024x768.jpg)
លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យសំណង់ និងអចលនទ្រព្យងើបឡើងយឺត និងតឹងណាស់ក្នុងឆ្នាំ ២០២៣នេះ ហើយការងើបឡើងដ៏តឹងនេះ អាចអូសបន្លាយយូរទៀត ប្រសិនបើសកម្មភាពវិនិយោគពីក្រៅប្រទេសចូលមកយឺត ពិសេសវិនិយោគពីចិន។ លោក វង្សី វិស្សុត លើកឡើងបែបនេះ នៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៣ រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៥មករានេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/កម្ពុជាថ្មី-06-2-1024x688.jpg)
មន្រ្តីជាន់ខ្ពស់រូបនេះ បានបន្តទៀតថា រាជរដ្ឋាភិបាលមានគោលនយោយបាយគាំទ្រក្រោមកិច្ចសហការពីធនាគារជាតិកម្ពុជា ក្រសួងសេដ្ឋកិច្ច ពន្ធដា និងភាគីអ្នកវិនិយោគអចលនទ្រព្យ ចូលរួមដោះស្រាយរួមគ្នាលើបញ្ហានេះ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា កត់សម្គាល់ឃើញថា ការទុំជោរ និងការឡើងដល់កម្រិតកំពូលនៃវិស័យអចលនទ្រព្យ នឹងមិនធ្វើឱ្យវិស័យនេះមានកំណើនខ្ពស់ប៉ុន្មានទៀតនោះទេ នៅឆ្នាំ ២០២៣នេះ។ ដោយលោកលើកឡើងថា«យើងកុំរំពឹងវិស័យនេះតទៅទៀត ដោយចាត់ទុកថា វាជាធាតុមួយថេរ »។ លោកមើលឃើញថា វិស័យនេះ មិនសូវមានឥទ្ធិពលខ្លាំងដូចកាលពីប៉ុន្មានឆ្នាំមុន ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិទៀតឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/20221129001-57-1024x683.jpg)
ជាមួយគ្នានេះ លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា វិស័យអចលនទ្រព្យ អាចនឹងត្រូវការពេលរហូតដល់ត្រីមាសទី៤ ឬចុងឆ្នាំនេះ ទើបអាចមានស្ថានភាពល្អប្រសើរខ្លះ។
លោកបន្តថា «បើទោះបីជាមានវិនិយោគចិនចូលមក ក៏មិនអាចជួយស្រោចស្រង់ស្ថានភាពដែលបានធ្លាក់ចុះ នៃបណ្តាឆ្នាំកន្លងមកបានលឿនដែរ ដូច្នេះត្រូវការពេលវេលា »។
ធនាគារជាតិនៃកម្ពុជា បានព្យាករថា ក្នុងឆ្នាំ ២០២៣នេះ វិស័យសំណង់ និងអចលនទ្រព្យ នឹងបន្តងើបឡើងសន្សឹមៗ ក្នុងអត្រា ១,៧% និង ១,៤% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុក ផ្តោតលើទីផ្សារអចលនទ្រព្យ លំនៅដ្ឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់តម្រូវការ អនិវេសជន ត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ។
បើទោះជាវិស័យទាំងពីរ បន្តងើបឡើងយឺត តែវិស័យផ្សេងៗទៀត មានសញ្ញាល្អប្រសើរ ដូចជា វិស័ទេសចរណ៍ វិស័យកម្មន្តសាល និងវិស័យកសិកម្មជាដើម។ លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាប្រមាណជិត ១០ពាន់លានដុល្លារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចឆ្នាំ ២០២៣នេះ។ ក្នុងនោះចំណូលពីគយ និងពន្ធដារ មានចំនួនជាង ៧ពាន់២រយលានដុល្លារ ស្មើនឹង ៨០ភាគរយ។ កម្ចីពីបរទេសប្រមាណ ១ពាន់ ៦រយលានដុល្លារ, កម្ចីក្នុងស្រុក ២០០លានដុល្លារ និងប្រើប្រាស់ប្រាក់សន្សំរបស់ជាតិចំនួន ៦០០លានដុល្លារ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច