Connect with us

សុខភាព

ចង់សម្រក​ទម្ងន់​​លឿន មិន​ប៉ះពាល់​សុខភាពបន្ថយ​​អាហារ​ល្ងាច​ត្រឹម ៥០%​

បានផុស

នៅ

ជា​ធម្មតា​ មាន​មនុស្ស​ជា​ច្រើន​ដោយ​ចង់​សម្រក​គីឡូ​ឱ្យ​បាន​លទ្ធផល​លឿន​ តែង​ជ្រើស​រើស​វិធី​សាស្ត្រ​បង្អត់​អាហារ​នៅ​ពេល​ល្ងាច ប៉ុន្តែ​ពួក​គេ​មិន​ទាន់​បាន​ដឹង​ច្បាស់​ទេ​ថា ការ​ដែល​​មិន​ញាំ​អាហារ​នៅ​ពេល​ល្ងាច​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ និង​ស្មារតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក​ ​ពា វុទ្ធី ឯកទេសគិលានុបដ្ឋាក និង​កំពុង​ធ្វើការនៅគ្លីនិចឯកជនមួយកន្លែងបាន​បក​ស្រាយ​​ថា រាង​កាយ​មនុស្ស​ម្នាក់​ៗ តែងត្រូវការ​អាហារ​ជា​ចាំបាច់​ដូចជា បាយ សាច់  បន្លែ ផ្លែឈើ​ផ្សេងៗ​ជា​ច្រើន​ ដើម្បី ផ្គត់ផ្គង​រាង​កាយ ព្រោះ​ថាមនុស្ស​ត្រូវ​ការ​ប្រើប្រាស់​ថាមពល​ជា​ប្រចាំ។ ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​ក្រពះ​មនុស្ស​មាន​សារធាតុ​អាស៊ីត​ច្រើន ប្រសិន​បើ​នៅ​ពេល​ដែល​វា​បញ្ចេញ​ទឹក​ក្រពះ​ដើម្បី​រំលាយ​អាហារ តែ​គ្មាន​អាហារ​គ្រប់​គ្រាន់​សម្រាប់​រំលាយ​នោះ​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​មាន​បញ្ហា​ឈឺ​ក្រពះ​ជា​ដើម។

ហេតុ​ដូច​នេះ ហើយ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​ គួរ​តែ​ហូប​អាហារ​ជា​ប្រចាំ​និង​ទៀត​ទាត់ទាំង​ព្រឹក​ ពេល​ថ្ងៃ​ ព្រោះ​រាង​កាយ​បាន​ប្រើ​ប្រាស់​ថាមពល​ទាំង​អស់​នោះ​សម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ​ ហើយក៏​មិន​ងាយ​នឹង​លើស​គីឡូ​នោះ​ដែរ។ ប៉ុន្តែ​អ្នក​ដែល​លើស​គីឡូ ភាគ​ច្រើន​ជា​អ្នក​ដែល​ចូល​ចិត្ត​ញាំ​អាហារ​ពេល​ល្ងាច។

តាមការ​ចុះផ្សាយ​ពី​វេបសាយ​សុខភាព Hello Krupet ប្រសិន​បើ​មនុស្ស​គ្រប់​គ្នា​ទុក​ឱ្យ​ក្រពះឱ្យ​នៅ​ទំនេរ​ជា​ច្រើន​ម៉ោង​ពេក​ មិន​ញាំ​អ្វី​សោះ​តាំង​ពី​ម៉ោង​ ៥​ល្ងាច​ រហូត​ដល់​ម៉ោង​ ៧​ព្រឹក​ មិន​​ល្អ​សម្រាប់​សុខភាព​នោះទេ ​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​សមត្ថភាព​រាង​កាយ និង​សុខ​ភាព​បេះដូង​ ព្រោះ​មិន​ថា​តែ​ពេល​សម្រាក​ រាង​កាយ​នៅ​តែ​ត្រូវ​ការ​សារធាតុ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​ វីតាមីន​ B12 B3 ប៉ូតាស្យូម ​សម្រាប់​បំពេញ​តម្រូវ​ការ​ថាមពល។

ការ​ណែនាំ​របស់​អ្នក​ជំនាញ​បាន​បង្ហាញ​ថា គួរ​តែ​អនុវត្ត​វិធី​សាស្ត្រ​កាត់​បន្ថយអាច​មក​ត្រឹម​ ៥០​ភាគរយ​នៃ​អាហារ​ដែល​ធ្លាប់​ញាំ​កន្លង​មក​តែមិន​មែន​កាត់​ផ្តាច់​នោះ​ទេ។ ចន្លោះ​ពី​ម៉ោង ៥​ល្ងាច​រហូត​ដល់​ម៉ោង ៧​យប់​ ជា​ពេល​វេលា​ល្អ​បំផុត​សម្រាប់​ការ​ញាំ​អាហារ​ពេល​ល្ងាច​ ប៉ុន្តែ​​ត្រូវ​កំណត់​ឱ្យ​ច្បាស់​ថា​ មិន​មែន​ជា​ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ជាតិ​ស្ករ​ខ្ពស់ និង​ការ​បូអ៊ីដ្រាត​ជាដើម ហើយ​ជា​ការ​ល្អ​យើង​គួរ​តែ​ញាំ​អាហារ​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ២​ម៉ោង​មុន​នឹង​ចូល​សម្រាក។

ការ​ដែរ​ព្យាយាម​កាត់​បន្ថយ​អាហារ​មួយ​ពេល ហាក់​បី​ដូច​ជា​​កាត់​ផ្ដាច់​ថាមពល​ខួរ​ក្បាល​អស់​មួយ​កម្រិត​ដែរ ព្រោះ​ខួរ​ក្បាល​មនុស្ស​ត្រូវ​ការ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ។ អ្នក​ដែល​ទុក​ក្រពះ​ឱ្យ​ទំនេរ​ច្រើន​ម៉ោង​ពេក នៅ​ពេល​ភ្ញាក់​ពី​គេង​តែង​មាន​អារម្មណ៍​ថា​ អស់​កម្លាំង ហេវហត់ ឬ​ឆាប់​ខឹង និង​បាត់បង់​ការ​ប្រុងប្រយ័ត្ន ហើយ​អាច​ចុះ​ខ្សោយ​ការ​ចង់​ចាំ​ផង​ដែរ។

មិន​តែ​ប៉ុណ្ណោះ វា​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រព័ន្ធ​រំលាយ​អាហារ​ វា​អាច​ចុះ​ខ្សោយ​ប្រព័ន្ធ​មេតាបូលីស​នៅ​ក្នុង​រាង​កាយ ហើយ​ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​នៃ​ការ​ផលិត​ម៉ាស​សាច់​ដុំ និង​ជួស​ជុលជាលិកា​​ កោសិកា​​ដែល​ខូចខាត ហើយ​ទាំង​​អស់​នេះ​សុទ្ធ​តែ​ទាម​ទារថាមពល​ពី​អាហារ​ពេល​ល្ងាច​ទាំង​អស់៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ៦ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១២ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម