ព័ត៌មានជាតិ
៨ឆ្នាំ អង្គការ Apopo ជួយសម្អាតមីនលើផ្ទៃដី ២៣ លានម៉ែត្រក្រឡា នៅ ៤ ខេត្ត
ចាប់ឆ្នាំ២០១៤ មកត្រឹមខែធ្នូ ឆ្នាំ២០២២ អង្គការ APOPO បានចូលរួមបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីចំនួន ២៣ ០១១ ៥៨៣ ម៉ែត្រក្រឡា និងបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣៨ ០៦៩ នាក់ ស្មើនឹង ៨ ៩២៨ គ្រួសារ។

នេះ តាមការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ ខណៈលោក បានទទួលជួបពិភាក្សាការងារជាមួយ លោក Michael Raine ប្រធានអង្គការ Apopo ប្រចាំកម្ពុជា និងលោក Charlie Richter នាយកកៀរគរមូលនិធិរបស់អង្គការ APOPO សម្រាប់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្ននេះ អង្គការ APOPO មានបុគ្គលិកសរុបចំនួន ៩៥រូប បានប្រតិបត្តិការរាវរកមីន និងគ្រាប់ដោយដោយប្រើប្រាស់សត្វកណ្តុរ និងសុនខ ក្នុងខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តបាត់ដំបង ក្រោមភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយអង្គភាពស៊ីម៉ាក់ និងអង្គការ MAG។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អង្គការ APOPO ក្នុងការងាររាវរកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៤ ព្រមទាំងបានថ្លែងអំណរគុណចំពោះការចូលរួមក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកម្ពុជា។

គួរបញ្ជាក់ថា អង្គការ APOPO គឺជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសបែលហ្ស៊ិក និងជាអង្គការបោសសម្អាតមីនមនុស្សធម៌ដែលទទួលបានប័ណ្ណទទួលស្គាល់ និងអាជ្ញាប័ណ្ណផ្លូវការពីអាជ្ញាធរមីនសម្រាប់អនុវត្តការងារបោសសម្អាតមីន/គ្រាប់ក្នុងប្រទេសកម្ពុជា។

APOPO ជាអង្គការទីមួយក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់វិធីសាស្ត្រ ប្រើប្រាស់សត្វកណ្តុរហិតរកមីន/គ្រាប់ ដែលសត្វកណ្តុរទាំងនោះនាំមកពីប្រទេស Tanzania នៃទ្វីបអាហ្រិក។ បន្ថែមលើការប្រើប្រាស់សត្វកណ្តុរក្នុងការហិតរកមីន/គ្រាប់ អង្គការ APOPO បានប្រើប្រាស់សត្វសុនខជាជំនួយក្នុងការហិតរកមីន/គ្រាប់ ដែលជាវិធីសាស្ត្រថ្មីក្នុងការស្រាវជ្រាវ និងបោសសម្អាត ដោយសហការជាមួយអង្គការ MAG និង CMAC ទៅតាមតំបន់ប្រតិបត្តិការ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ