ព័ត៌មានអន្ដរជាតិ
យូណេស្កូ ពិចារណាចុះបញ្ជីបុណ្យ “សង្ក្រាន្ត” ថៃ ជាបេតិកភណ្ឌវប្បធម៌អរូបី
អង្គការយូណេស្កូបានដាក់បញ្ចូលពិធីបុណ្យ “សង្ក្រាន្ត” របស់ប្រទេសថៃ ទៅក្នុងបញ្ជីបណ្ដោះអាសន្នដើម្បីពិចារណាចាត់ទុក ពិធីបុណ្យចូលឆ្នាំប្រពៃណីថៃមួយនេះ ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ ។
បច្ចុប្បន្នប្រទេសថៃមានសិល្បៈប្រពៃណីចំនួន ៤ ទៀតដែលកំពុងរង់ចាំអង្គការយូណេស្កូពិចារណាដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៅចុងឆ្នាំនេះ ដែលក្នុងនោះរួមមាន ល្ខោនខុនថៃ ម៉ាស្សាបែបថៃ របាំល្ខោននរាហ៍ (Nora) និងពិធីបុណ្យសង្ក្រាន្តនេះឯង ។
ជារៀងរាល់ឆ្នាំ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌របស់ប្រទេសថៃ បានដាក់បញ្ចូលប្រភេទបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៧ ទៅអង្គការយូណេស្កូ ដោយក្នុងនោះមានទាំង សិល្បៈសម្តែង សិល្បៈហត្ថកម្ម អក្សរសិល្ប៍ប្រជាប្រិយ កីឡា ប្រពៃណី ប្រាជ្ញា និងភាសា ។
ទន្ទឹមនោះ ប្រទេសថៃក៏មានបំណងស្នើចុះបញ្ជីប្រភេទផ្សេងៗជាច្រើនទៀតទៅអង្គការយូណេស្កូផងដែរ ដូចជា ប្រដាល់ Muay Thai, ពិធីបុណ្យ Phi Ta Khon និងបង្អែមបាយដំណើបស្វាយទុំជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ ក្រសួងអប់រំ ថៃ លែងកំណត់ម៉ូដសក់សិស្សសាលាទៀតហើយ តែត្រូវសមរម្យ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង