ជីវិតកម្សាន្ដ
តារាអន្តរជាតិល្បីៗ ៣ ដួង ជាប់ក្នុងបញ្ជីខ្មៅរបស់ Ferrari
Ferrari គឺជាក្រុមហ៊ុនផលិតរថយន្តស្ព័រដ៏ប្រណិតរបស់អ៊ីតាលីដែលចាត់ទុកម៉ាកយីហោរបស់ខ្លួនជារឿងសំខាន់បំផុត ។ ដោយសារតែការធ្វើខុសគោលការណ៍មួយចំនួន ទើបតារាល្បីទាំង ៣ ដួងខាងក្រោមនេះត្រូវ Ferrari ដាក់ចូលក្នុងបញ្ជីខ្មៅ ៖

១. Justin Bieber
បន្ទាប់ពីទិញរថយន្ត Ferrari ៤៥៨ មិនទាន់ផុតមួយឆ្នាំផង Justin បានយករថយន្តរបស់ខ្លួនទៅកែច្នៃនៅក្នុងហ្គារ៉ាស់ឡាន West Coast Customs ដែលជាកន្លែងកែច្នៃដ៏ល្បីល្បាញមួយកន្លែង ។ ទោះបីជាក្រុមហ៊ុនមិនទាន់ចាត់វិធានការ ប៉ុន្តែទង្វើនេះគឺជាទង្វើខុសឆ្គងនឹងគោលការណ៍បាត់ទៅហើយ ។ មិនបានប៉ុន្មានផង Justin ដាក់ឡានរបស់ខ្លួនដើម្បីដេញថ្លៃក្នុងតម្លៃ ៥២៧,៤៧៨ ដុល្លារ ដោយមិនមានសុំការអនុញ្ញាតពីក្រុមហ៊ុន Ferrari ទេ ។ បញ្ហាទាំងពីរនេះបណ្ដាលឲ្យក្រុមហ៊ុន Ferrari ឈប់លក់រថយន្តឲ្យតារាចម្រៀង Justin Bieber តទៅមុខទៀត ។

២. Floyd Mayweather
កំពូលអ្នកប្រដាល់ Floyd Mayweather ជាបុគ្គលល្បីដែលរកប្រាក់បានមិនចេះតិចលានដុល្លារ តែចំណុចនេះមិនអាចបញ្ឈប់ក្រុមហ៊ុន Ferrari ពីការមិនព្រមលក់រថយន្តឲ្យ Floyd ទេ ។ បញ្ហារបស់លោក Floyd ស្រដៀងទៅនឹងបញ្ហា Justin Bieber ដែរ គឺលោកបានលក់វាក្រោយទិញមិនទាន់ផុតមួយឆ្នាំព្រោះ ការលក់ចេញត្រូវសុំការអនុញ្ញាតជាមុនសិនក្នុងករណីក្រុមហ៊ុនចង់ទិញចូលវិញដោយផ្ទាល់ ។

៣. Kim Kardashian
គ្រួសារ Kardashians ត្រូវជាប់ក្នុងបញ្ជីខ្មៅក្រុមហ៊ុន Ferrari ដោយសារមិនចេះថែរក្សារថយន្តដែលទិញទៅ ។ ជាក់ស្ដែងក្រុមហ៊ុនផ្ទាល់មិនបានបញ្ជាក់ឲ្យច្បាស់ពីបញ្ហារបស់ Kim ទេ ប៉ុន្តែក្នុងឆ្នាំ ២០១២ គេប្រទះឃើញ Kim មានឡាន Ferrari ថ្មីផ្សេងទៀត បង្កឲ្យមានមន្ទិលសង្ស័យពីសំណាក់អ្នកតាមដានជាពិសេស ។ ជុំវិញបញ្ហានេះ មិនមាននរណាដឹងឡើយថាជាឡានរបស់ Kim ឬ អតីតស្វាមីរបស់នាង ។ រហូតដល់ក្រុមហ៊ុន Ferrari ចេញមុខបកស្រាយថា “រក្សាសិទ្ធិក្នុងការសម្រេចចិត្តលើការផលិតជាពិសេស” ដូច្នេះ Kim នៅតែអាចមានកម្មង់រថយន្តពី Ferrari បានដដែល ៕

ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ បុគ្គលល្បីលំដាប់ពិភពលោក ១០ រូប សុទ្ធតែមានកាំភ្លើងប្រើប្រាស់ផ្ទាល់ខ្លួន
ចុចអាន ៖ តារាល្បីលំដាប់ពិភពលោក ១០ រូបនេះ ចំណាយលើអង្គរក្សអស់មិនចេះតិចក្នុងមួយឆ្នាំៗ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ