Connect with us

កីឡា

មន្ត្រី​បាល់ទះ​កម្ពុជា ២៥​រូប​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ប្រព័ន្ធ​ការប្រកួត​ដោយ​ជោគជ័យ ត្រៀម​មុន​ស៊ី​ហ្គេម ឆ្នាំ​២០២៣

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៣ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានធ្វើ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ប្រព័ន្ធ Volleyball Information System (VIS) និង E-Scoresheet Computer Program បន្ទាប់ពី​បាន​សិក្សា​អស់​រយ​:​ពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៣ ដល់​មន្ត្រី​បច្ចេកទេស​ចំនួន ២៥​រូប ស្រី​ចំនួន ៨​នាក់ មកពី​មន្ទីរអបរំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត​, នាយកដ្ឋាន​អបរំ​កាយ និង​កីឡា​, នាយកដ្ឋាន​អប់រំ​កាយ សិស្ស​និស្សិត​, នាយកដ្ឋាន​រៀបចំ និង​ព្រឹត្តិការណ៍​កីឡា និង​វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា​។

លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​មានប្រសាសន៍ថា «​ការ​បើក​វគ្គប​ណ្ដុះបណ្ដាល​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ នឹង​រៀបចំ​យ៉ាងហោចណាស់​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​ម​ន្ត្រី​សហព័ន្ធ និង​ជំរុញ​ឲ្យ​មានការ​បណ្ដុះបណ្ដាល​នៅតាម​បណ្ដា​ខេត្ត​ផងដែរ ជាពិសេស​សិក្ខាកាម​ជានា​រី​ឲ្យ​បាន​ចូលរួម​កាន់តែច្រើន ដើម្បី​មានលទ្ធភាព​ក្លាយជា​អាជ្ញា​កណ្ដា​នាពេលខាងមុខ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា បាន​បន្ថែមថា ដើម្បី​ពង្រឹងសមត្ថភាព​ដល់​ម​ន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ គួរ​មានការ​ផ្ដល់ឱកាស​ឲ្យ​ពួកគាត់​ទៅ​ចូលរួម​សិក្សា​ពី​ការរៀប​ចំការ​នៅ​ពេល​មានការ​ប្រកួត​នៅក្រៅ​ប្រទេស ជាក់ស្តែង​នាពេលខាងមុខ​កម្ពុជា អាច​នឹងមាន​ការប្រកួត​ជាមួយ​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី ដែលជា​ឱកាស​ក្នុងការ​ដកស្រង់​បទពិសោធន៍​សម្រាប់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ទៅ​ចូលរួម​ដើម្បី​ត្រៀម​លក្ខណ​:​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

លោក បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​មានប្រសាសន៍ថា បន្ទាប់ពី​បាន​សិក្សា​អស់​រយៈ​ពេល ៥​ថ្ងៃ តាមរយៈ​គ្រូឧទ្ទេស​មកពី​សហព័ន្ធ​កីឡាបាល់ទះ​អាស៊ី សិក្ខាកាម​ដែល​បាន​ចូលរួម​បាន​ទទួល​ចំណេះដឹង​បន្ថែម មិន​ត្រឹមតែ​ផ្នែក​ទ្រឹស្ដី​ប៉ុណ្ណេះ​ទេ ក៏មាន​ការអនុវត្ត​ជាក់ស្ដែង​ផងដែរ។

​ចំពោះ​ដំណាក់កាល​នៃ​ការសិក្សា វគ្គ​បណ្ដុះបណ្ដាល​ប្រព័ន្ធ Volleyball Information System (VIS) និង E-Scoresheet Computer Program រួមមាន​៖

​ថ្ងៃទី​១៖ សិក្សា​អំពី E-Scoresheet ចាប់ផ្ដើម​ពី​មូលដ្ឋានគ្រឹះ និង​តម្រូវការ​ផ្សេងៗ​សម្រាប់​ការ​គ្រប់​គ្រង់​ប្រព័ន្ធ​

​ថ្ងៃទី​២៖ អនុវត្ត ពី​កម្មវិធី​ដែល​បាន​សិក្សា E-Scoresheet និង​ការវាយតម្លៃ​

​ថ្ងៃទី​៣៖ សិក្សា​ពី​ប្រព័ន្ធ VIS ចាប់ផ្ដើម​ពី​មូលដ្ឋានគ្រឹះ ទម្រង់​នៃ​ការប្រកួត អ្នកវិភាគ និង​ការកត់ត្រា VIS

​ថ្ងៃទី​៤៖ ការអនុវត្ត​លើ​ប្រព័ន្ធ​គ្រប់​គ្រង់ VIS

​ថ្ងៃទី​៥៖ ការចុះអនុវត្ត​ប្រព័ន្ធ​គ្រប់​គ្រង់ VIS ដោយផ្ទាល់ លើក​ការប្រកួត​ជាក់ស្ដែង​។​

​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បន្ថែមថា ក្រោយ​ឆ្លងកាត់​ការសិក្សា​រយ​:​ពេល ៥​ថ្ងៃ​រួចមក​លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ ប្រឹងប្រែង​របស់​សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​ចំណេះដឹង​កាន់តែច្រើន និង​មាន​សមត្ថភាព បច្ចេកទេស​ក្នុង​ការចុះអនុវត្ត​ជាក់ស្តែង​នាពេលខាងមុខ ជា​ពិ​សេ​ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ឲ្យ​ស្របទៅតាម​ផែនការ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​ស​ហ​ព័ន្ធ ក្នុងការ​គ្រប់​គ្រង់​បែប​បច្ចេកវិទ្យា​ក្នុងពេល​ប្រកួត នឹង​ត្រៀមលក្ខណ​:​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕

អត្ថបទ​ ៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២១ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម