Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លូវការ! អាមេរិក និងអាល្លឺម៉ង់ សម្រេចបញ្ជូនរថក្រោះទំនើបបំផុតទៅ អ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋអាមេរិក នឹងបញ្ជូនរថក្រោះប្រយុទ្ធដ៏មានឥទ្ធិពលចំនួន៣១គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ខណៈអាល្លឺម៉ង់​ ក៏បញ្ជូនយានប្រយុទ្ធ ទៅប្រឆាំងការវាយលុករបស់រុស្ស៊ីផងដែរ។

រថក្រោះ M1 Abrams
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តប្រគល់រថក្រោះ M1 Abrams ត្រូវបានប្រកាស ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាល្លឺម៉ង់និយាយថា ខ្លួននឹងបញ្ជូនរថក្រោះ Leopard 2 ចំនួន១៤គ្រឿងទៅកាន់សមរភូមិ។

ខណៈពេលប្រកាសអំពីការសម្រេចចិត្តនៅសេតវិមាន នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមករានេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា “លោកពូទីនរំពឹងថា អឺរ៉ុបនិងសហរដ្ឋអាមេរិក នឹងធ្វើឲ្យការតាំងចិត្តរបស់យើងចុះខ្សោយ។ គាត់​ខុស​តាំង​ពី​ដើម ហើយ​គាត់នឹង​ខុសទៀត”។ 

លោក ចូ បៃដិន

លោកបន្តថា “យើងក៏កំពុងផ្តល់ឲ្យអ៊ុយក្រែននូវផ្នែក និងឧបករណ៍ចាំបាច់ ដើម្បីទ្រទ្រង់រថក្រោះទាំងនេះប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធផងដែរ។ នេះគឺនិយាយអំពីការជួយអ៊ុយក្រែន និងការពារទឹកដីអ៊ុយក្រែន។ វាមិនមែនជាការគំរាមកំហែងវាយលុកដល់រុស្ស៊ីនោះទេ”។

រថក្រោះយោធាផលិតនៅសហរដ្ឋអាមេរិក គឺជារថក្រោះប្រយុទ្ធដ៏ទំនើបបំផុតមួយនៅក្នុងពិភពលោក ហើយត្រូវការការហ្វឹកហ្វឺនជាក់លាក់ដើម្បីប្រតិបត្តិការ។ កញ្ចប់ថវិកា៤០០លានដុល្លាររបស់អាមេរិកនេះ ក៏រួមបញ្ចូលទាំងរថយន្តសង្គ្រោះចំនួនប្រាំបីគ្រឿងផងដែរ ដែលអាចអូសរថក្រោះ ប្រសិនបើពួកគេត្រូវរងការវាយប្រហារ។

រថក្រោះ M1 Abrams

ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវចំណាយពេលច្រើនខែ មុនពេលរថក្រោះដឹកទៅដល់សមរភូមិ ព្រោះរថក្រោះទាំងនោះ នឹងត្រូវបានទិញពីអ្នកម៉ៅការឯកជន មិនមែនបញ្ជូនពីឃ្លាំងស្តុកដែលមានស្រាប់នោះទេ។

យ៉ាងណាមិញ រថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ នឹងត្រូវបានយកចេញពីស្តុកដែលមានស្រាប់ ហើយត្រូវបានគេរំពឹងថា នឹងទៅដល់ក្នុងរយៈពេល២ទៅ៣ខែ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សេចក្តីរាយការណ៍៖ អាមេរិកនិងអាល្លឺម៉ង់ សម្រេចបញ្ជូនរថក្រោះទៅ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ថៃ ប្រកាស​បិទ​សាលារៀន​ជិត​២០០កន្លែង​ចាប់ពី​១ថ្ងៃ​ដល់​១​សប្ដាហ៍ ព្រោះ​ខ្យល់ពុល

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ឥណ្ឌូណេស៊ី​៖ ការប្ដេជ្ញាវិនិយោគ​របស់ Apple មានត្រឹម ២០០ លាន​ដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលាន​ដុល្លារទេ

ព័ត៌មានជាតិ១២ នាទីutes មុន

ប្រធានតុលាការភ្នំពេញឱ្យបន្តពន្លឿនចាត់ការរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

Sokha Hotels

ព័ត៌មានពេញនិយម