ជីវិតកម្សាន្ដ
៣ ឈុតរបស់ Chompoo នៅ បារាំង នៅតែទាក់ទាញភ្នែកមហាជន
កាលពីពេលថ្មីៗនេះតារាសម្ដែង Chompoo Araya បានចូលរួមកម្មវិធីបង្ហាញម៉ូដក្នុងកម្មវិធីនៅ Paris Fashion Week អមជាមួយនឹងរូបរាងដ៏ទាក់ទាញបំផុតរបស់នាង នៅឯប្រទេសបារាំង។
នៅក្នុងពិធីដើរបង្ហាញម៉ូដលំដាប់ពិភពលោកនេះ Chompoo បានស្លៀកឈុតដល់ទៅ៣ ដោយចាប់ផ្តើមជាមួយនឹងឈុតដំបូង នាងបានជ្រើសរ៉ូបល្ងាចដែលមានលំនាំពស់ពណ៌បៃតងភ្លឺចាំង ពីម៉ាកយីហោ The Attico ដើម្បីចូលរួមកម្មវិធី Giambattista Valli ជាមួយនឹងអាវក្រៅដោយភ្ជាប់មកជាមួយកាបូបបេះដូងដ៏គួរឲ្យស្រលាញ់ពី Ambush បន្ថែមភាពប្រណីតជាមួយនឹងគ្រឿងអលង្ការលំដាប់ខ្ពស់ពី Bulgari។

ចំណែកឈុតទីពីរ Chompoo បានតុបតែងខ្លួនក្នុងឈុតបុរាណដូចតារាស្រី Chanel ជាមួយការដើរបង្ហាញម៉ូដ Chanel Spring-Summer 2023 Haute Couture ដោយស្លៀកឈុតនិងសំពត់វែង ចំណែកម៉ូដសក់ camellia ម៉ាកយីហោ។ ចំណែកម៉ូដសក់វិញគឺប្លែក ដូចស្រ្តីក្នុងសតវត្សរ៍ទី១៨។

ដោយឡែកសម្រាប់ឈុតទី៣ ស្លៀកចូលរួមកម្មវិធី Ashi Studio តារាសម្ដែង Chompoo បានជ្រើសរើសស្លៀករ៉ូបពណ៌ប្រផេះដ៏ប្រណិតចងពុំ ជាមួយនឹងកន្ទុយវែងពីគ្រោយ។ ក្នុងនោះនាងក៏បានបន្ថែមជាមួយវ៉ែនតាខ្មៅទាន់សម័យ និងលម្អលើខ្លួនជាមួយគ្រឿងអលង្ការ ខ្សែក និងក្រវិលពេជ្រ Le Magnifiche មកពីប៊ុលហ្គារីផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Baifern ស្លៀកឈុតប្រពៃណីចិន ហ្វេនសរសើរសម្រស់មិនដាច់ពីមាត់

-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច