Connect with us

អាជីព

អាថ៌កំបាំងធំ៤ ដែល​មេដឹកនាំ​ជាច្រើន​មិន​បាន​យល់​ទាន់​ពេល​វេលា

បានផុស

នៅ

ភាព​ជា​អ្នកដឹកនាំ​មិន​ថា​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​ គឺ​ត្រូវ​ទាមទារ​ការ​ការ​សម្រេចចិត្ត​ដោយ​ភាព​ត្រឹមត្រូវ​ក្នុង​ក្រុម​ទាំងមូល។  បើ​អ្នកដឹកនាំ​ឆេវឆាវ​ ធ្វើអ្វី​តាម​តែ​ចិត្ត​ឯង​ ហើយ​គ្មាន​សមាធិ​ក្នុង​ខ្លួន​សោះ​ នោះ​ការងារ​ក្នុង​ក្រុម​ក៏​មិន​រីកចម្រើន​ទៅ​មុខ​ដែរ។

នេះ​គឺ​ជា​វិធី ៤ យ៉ាង ​ដើម្បី​កសាង​សមត្ថភាព​ ភាព​ជា​អ្នក​ដឹកនាំ ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​​ជោគជ័យ​សម្រាប់​ក្រុម​ទាំង​មូល។

. ភាព​ស្ងប់ស្ងាត់

សំឡេង​រោទ៍​អ៊ីមែលឬ​ទូរស័ព្ទ មនុស្ស​ដើរ​សុទ្ធតែ​សំឡេង​រំខាន​ដែរ។ តើ​ពេលណា​ទើប​អាច​មាន​ឱកាស​គិត​ពី​គំនិត​ផ្ទាល់ខ្លួន​របស់​យើង​បាន​ទៅ? មាន​ពេល​ខ្លះ​ការ​ដែល​យើង​នៅ​ស្ងៀម​បន្តិច​ ធ្វើ​ឲ្យ​យើង​មាន​ពេល​សល់​បាន​ច្រើន។ ស្ថិតនៅ​​ក្នុង​ភាព​ស្ងៀមស្ងាត់​ ខួរក្បាល​របស់​យើង​នឹង​បាន​សម្រាក​ខ្លះ។

ដោយ​ចំណាយ​ពេល​ខ្លះ​ដើម្បី​បន្ថយល្បឿន​ និង​ស្ដាប់​សំណួរ​ដែល​​យើង​ត្រូវ​ឆ្លើយ ​ដោយ​ការ​ទទួលស្គាល់​និង​ដឹង​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ឯង។

. សេវាកម្ម

ក្នុងនាម​ជា​អ្នកដឹកនាំ​ អារម្មណ៍​ពិត​ជា​សំខាន់​ជាង​អ្វី​ទាំងអស់ ​ហើយ​ពេលវេលា​គឺ​មានតម្លៃ​សម្រាប់​ការ​សម្រេចចិត្ត​ដ៏​មាន​ឥទ្ធិពល​របស់​អ្នកដឹកនាំ។ ឆ្លៀត​ពេលខ្លះ ​ហើយ​លះបង់​តាម​រយៈ​សេវាកម្ម​ដែល​យើង​អាច​ជួយ​អ្នកដទៃ​បាន។ រឿង​ទាំង​នោះ​នឹង​ឲ្យ​​យើង​មាន​ជំនឿ​និង​ទស្សនវិស័យ​ប្រសើរ​ជាង​មុន​ នៅ​ពេល​វេលា​ដែល​កំពុង​តែ​ប្រព្រឹត្ត។

ការ​យក​ធនធាន​ដ៏​មាន​តម្លៃ​មួយ​ចំនួន​ដែល​មិន​អាច​រក​បាន ទៅ​វិនិយោគ​​​​ក្នុង​ជីវិត​របស់​អ្នកដទៃ ធ្វើ​ឲ្យ​​យើង​ទទួល​បាន​អារម្មណ៍​ពិសេស​​មួយ ​ដែល​មិនធ្លាប់​បាន​ទទួល​ពី​នរណា​​ម្នាក់​មិនខាន។

នៅ​ពេល​ពិភពលោក​កំពុង​ប្រាប់​យើង​ថា​យើង​សំខាន់​ សេវាកម្ម​នឹង​ប្រាប់​យើង​ពី​ការ​ពិត​មក​វិញ។

. ប្រារព្ធ​ពិធី​ឬ​អបអរ

គ្រប់​ជោគជ័យ​មិនមែន​កើត​ឡើង​តែ​ឯង ​ភាគ​ច្រើន​ប្រាកដ​ជា​មាន​អ្នកណា​ម្នាក់​នៅ​ពី​ក្រោយ​ ឬ​អាច​ជា​ក្រុម​ជាដើម។ ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​អបអរ​សាទរ​ក្រុម​ទាំង​មូល​ គឺ​ជា​ផ្នែក​មួយ​ក្នុង​ភាព​ជោគជ័យ​ដែល​​​យើង​ទទួល​បាន។

មិន​ចាំបាច់​ជា​រឿង​ធំ​ដុំ​ទេ អាហារ​ថ្ងៃ​ត្រង់​នៅ​ការិយាល័យ​ ឬ​ចេញ​ទៅ​ទទួលទាន​នៅ​ខាង​ក្រៅ​ជុំ​គ្នា​ក៏បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. គេង

មនុស្ស​ដែល​ធ្វើការ​ច្រើន​ តែង​គេង​បាន​តិច​ឬ​មិន​សូវ​ជា​គេង​ជាដើម។ ក្នុងនាម​ជា​អ្នកដឹកនាំ​បើ​គេង​បាន​តិច​ម៉ោង ​នឹង​ធ្វើ​ឲ្យ​យើង​ឆាប់​ខឹង​ ធ្វើការ​សម្រេចចិត្ត​កាន់​តែ​អាក្រក់​ ហើយ​សមត្ថភាព​នៃ​រាងកាយ​ក៏​ចុះ​អន់ថយ។

បើ​យើង​ជ្រើសរើស​មិន​គេង ​ហើយ​ធ្វើការ​ច្រើន ​គឺ​ជា​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី​ដែល​ចំណេញ ​តែ​យើង​នឹង​ត្រូវ​ធ្វើ​ការ​ហួស​កម្លាំង​ក្នុង​ពេល​វែង​ដដែល។

ការងារ​​របស់​អ្នកដឹកនាំ​ល្អ​ គឺ​បង្កើន​តម្លៃ​រយៈពេល​វែង​នៃ​ធនធាន តាម​រយៈ​ការ​វិនិយោគ​លើ​សមត្ថភាព​ភាព​ជា​អ្នកដឹកនាំ ដែល​អាច​កសាង​តម្លៃ​រយៈ​ពេល​វែង​ ហើយ​មិន​ចំណាយ​ប្រាក់​សម្រាប់​ខ្លួនឯង ​ក្នុង​រយៈពេល​ខ្លី​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ យ៉ាង​បង្ហាញ​ថា ទី​ណា​មាន​បុគ្គលិក​ស្រី ច្រើន​ក្រុមហ៊ុន​នោះ​មាន​លទ្ធផល​ខ្ពស់

ចុចអាន៖ប្រសិនបើ​នៅ​សុខៗ​ស្រាប់តែ​លែង​ចង់​ទៅ​កន្លែងធ្វើការ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម