Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកបាទីបញ្ជូនអតីតសង្ឃដែលវាយបែកព្រះកេសសាមណេរទៅតុលាការ

បានផុស

នៅ

បន្ទាប់ពីផ្ទុះករណីប្រើប្រាស់អំពើហិង្សា​ដោយចេតនារវាងព្រះសង្ឃ និងព្រះសង្ឃ ដែលបានកើតឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅក្នុងវត្ត ទ្រព្យគរ ស្ថិតនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ ត្រូវបានកម្លាំងសមត្ថកិច្ចអនុវត្តន៍តាមនីតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញករណីនេះដែរ លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មី​ ថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះដែរក្រោយពេលកើតហេតុភ្លាមៗ មន្រ្តីសង្ឃសហការជាមួយអាជ្ញាធរមូលដ្ឋានគឺបានចាប់សង្ឃបង្កផ្សឹករួចរាល់ហើយ ប៉ុន្តែសំណុំរឿងមិនទាន់បញ្ចប់ទេ គឺខាងសមត្ថកិច្ចជាអ្នកបន្តនីតិវិធីច្បាប់ ករណីប្រើប្រាស់អំពើហិង្សានេះ ។

ដោយឡែកចំពោះករណីនេះដែរ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានថ្លែងប្រាប់នៅរសៀលនេះដែរថា ករណីប្រើប្រាស់អំពើហិង្សាដោយចេតនា ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ នួន ឆានី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរព្រះសង្ឃ (គ្រូសូត្រឆ្វេង) ស្នាក់នៅវត្តទ្រព្យគរ ស្ថិតនៅភូមិត្រកៀត ឃុំត្រពាំងសាបស្រុកបាទី ខេត្តតាកែវ ដែលបានធ្វើសកម្មភាពយកចានបាយ​ធ្វើអំពីថ្ម វាយនិងគប់ទៅលើព្រះកេសរបស់សាមណេរព្រះនាម ពេជ្រ សាវុធ ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅក្នុងវត្តទ្រព្យគរ ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ បណ្ដាលឱ្យរបួសត្រង់ព្រះកេសចំនួន ៣កន្លែង ចំហៀងខាងឆ្វេង ប្រវែង៤សង់ទីម៉ែត្រ ដេរចំនួន៣ថ្នេរ របួសត្រង់ព្រះកេស ពីលើប្រវែង ៥សង់ទីម៉ែត្រ ដេរចំនួន៣ថ្នេរ និងរងរបួសត្រង់លើចិញ្ចើមចំហៀងខាងឆ្វេង ប្រវែង១សង់​ទី​ម៉ែត្រ ដេរចំនួន ១ថ្នេរ ។ មូលហេតុ ទំនាស់ពាក្យសម្ដី ទើបបង្កឱ្យមានករណីហិង្សានេះកើតឡើង ។

លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនចាត់ការបន្តតាមនីតិវិធីច្បាប់នៅតុលាការ ៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម