កីឡា
ប្រដាល់សកលកម្ពុជាឈ្នះមេដាយកម្រិតអាស៊ី២គ្រឿងជាសមិទ្ធផលថ្មី
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាបានឈ្នះមេដាយ២គ្រឿងពីការប្រកួតកម្រិតអាស៊ី ជើងឯកអាស៊ីអាយុក្រោម ២២ឆ្នាំ (ASBC Asian U22 Boxing Championship) នៅប្រទេសថៃដែលបានក្លាយជាប្រវត្តិថ្មីសម្រាប់កីឡាប្រដាល់សកលកម្ពុជា។

មេដាយទាំងពីរគ្រឿងនោះគឺកីឡាករទម្ងន់ធ្ងន់ជាកូនខ្មែរ-អ៊ូសបេគីស្ថាន រ៉ាចាពៅ អាប់ឌុលឡា ទទួលបានមេដាយប្រាក់ បន្ទាប់ពីប្រកួតចាញ់កៅឡាករ អ៊ូសបេគីស្ថាន វគ្គផ្តាច់ព្រ័ត្រទម្ងន់៩២គីឡូក្រាមកាលពីថ្ងៃទី២៦ ខែមករា។ ជាមួយគ្នានេះ កីឡាករ ពេញ វ៉ាន់ថង ទទួលបានមេដាយសំរឹទ្ធ។

នេះជាមេដាយកម្រិតអាស៊ីជាលើកដំបូងសម្រាប់កីឡាប្រដាល់សកលកម្ពុជា បន្ទាប់ពីកន្លងមកមិនធ្លាប់បានឈ្នះមេដាយមេដាយកម្រិតអាស៊ីនេះឡើយ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជាមានប្រសាសន៍ថា ជោគជ័យរបស់កីឡាករកម្ពុជាក្នុងព្រឹត្តិការណ៍ធំៗបែបនេះជាសញ្ញាមួយដ៏ល្អ និងជាការបង្ហាញថា ជាការត្រៀមខ្លួនបានរួចរាល់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។ ទាំងនេះជាទិសដៅដែលសហព័ន្ធបានកំណត់ និងបានខិតខំប្រឹងប្រែងតាំងពីយូរណាស់មកហើយ៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង