Connect with us

ព័ត៌មានអន្ដរជាតិ

សាកសពម៉ាំមី បិទពេញដោយសន្លឹកមាស ត្រូវបានរកឃើញនៅ​ អេហ្ស៊ីប

បានផុស

នៅ

បុរាណវិទូមួយក្រុម បានរកឃើញសាកសពម៉ាំមីដែលបិទពេញដោយសន្លឹកមាស នៅខាងក្នុងមឈូសថ្ម ដែលមិនធ្លាប់បើកសោះអស់រយៈពេល ៤៣០០ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកសពម៉ាំមី ដែលជាសពរបស់បុរសឈ្មោះ Hekashepes ត្រូវបានគេគិតថា ជាសពមិនមែនជាប់សែរាជវង្ស មានអាយុកាលចាស់ជាងគេបំផុតនៅក្នុងប្រទេសអេហ្ស៊ីប។

សាកសពនេះ ត្រូវបានគេរកឃើញក្នុងជម្រៅ១៥ម៉ែត្រ នៅទីបញ្ចុះសព Saqqara ភាគខាងត្បូងទីក្រុង គែរ ជាកន្លែងដែលផ្នូរចំនួនបីផ្សេងទៀតក៏ត្រូវបានរកឃើញផងដែរ។

ក្រៅពីសាកសព វត្ថុ​ជា​ច្រើន​ទៀត រួម​ទាំង​គ្រឿង​ស្មូន ក៏​ត្រូវ​បាន​គេ​រក​ឃើញផងដែរទីនោះ។

បុរាណវិទូឈ្មោះ Zahi Hawass អតីតរដ្ឋមន្ត្រីក្រសួងវត្ថុបុរាណរបស់ប្រទេសអេហ្ស៊ីប បាននិយាយថា ការរកឃើញទាំងអស់នេះ គឺជាវត្ថុនៅប្រហែលសតវត្សរ៍ទី២៥ ដល់សតវត្សរ៍ទី២២ មុនគ.ស។

ចំណែក Ali Abu Deshish ដែលជាបុរាណវិទូម្នាក់ទៀត ចូលរួមក្នុងការជីកកកាយនេះបាននិយាយថា “ការរកឃើញនេះគឺមានសារសំខាន់ណាស់ ព្រោះវាអាចឲ្យយើងដឹងអំពីទំនាក់ទំនងរវាងស្តេច ជាមួយប្រជាជនដែលរស់នៅជុំវិញ”។

គួរបញ្ជាក់ថា Saqqara គឺជាទីបញ្ចុះសពសកម្ម អស់រយៈពេលជាង៣០០០ឆ្នាំមកហើយ ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងសម្បូរទៅដោយប្រាសាទពីរ៉ាមីដ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ្នកបុរាណវិទ្យា ប៉េរូ រកឃើញសាកសពខ្មោចម៉ាំមីអាយុកាល ៨០០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម