KPT+
លោកយាយជនជាតិ អេស្ប៉ាញ ចាស់ជាងគេលើពិភពលោកប្រាប់ពីគន្លឹះអាយុវែង
លោកយាយ María Branyas Morera ជនជាតិអេស្ប៉ាញអាយុ ១១៥ ឆ្នាំបំបែកឯតទគ្គកម្មជាមនុស្សចាស់ជាងគេបំផុតលើពិភពលោកក្នុងកំណត់ត្រាហ្គីណេស បន្ទាប់ពីលោកយាយ Lucille Randon វ័យ ១១៨ ឆ្នាំលាចាកលោកទៅកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ។
ទន្ទឹមនេះលោកយាយ María បានចែករំលែកពីគន្លឹះថែរក្សាសុខភាពឲ្យអាយុវែងមានដូចជា ត្រូវរស់នៅមានសណ្ដាប់ធ្នាប់, ភាពស្ងប់ស្ងាត់, ទំនាក់ទំនងល្អជាមួយគ្រួសារ-មិត្តភក្តិ, ទំនាក់ទំនងជាមួយធម្មជាតិ, ស្មារតីនឹងនរ, គ្មានការបារម្ភ, គ្មានវិប្បដិសារី ហើយពោរពេញដោយភាពវិជ្ជមាន ជាពិសេសរស់នៅឲ្យឆ្ងាយពីមនុស្សពិសពុល ។
យោងតាមគេហទំព័រហ្គីណេសបានឲ្យដឹងថា លោកយាយវ័យ ១១៥ ឆ្នាំខាងលើចាត់ទុកអាយុវែងគឺបណ្ដាលមកពីសំណាងល្អ និងហ្សែនតពូជល្អ ។
សព្វថ្ងៃលោកយាយរស់នៅមណ្ឌលចាស់ជរា Santa María del Tura ក្នុងប្រទេសអេស្ប៉ាញយ៉ាងមានផាសុកភាពជាង ២០ ឆ្នាំមកហើយ ដូច្នេះសុខភាពរបស់លោកយាយមិនត្រឹមតែរឹងមាំទេ ថែមទាំងទទួលបានការថែទាំដិតដល់ទៀតផង ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ស្ត្រីម្នាក់បំបែកកំណត់ត្រាពិភពលោក ជាមនុស្សស្រីមានក្រចកវែងគេជាងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត