ជីវិតកម្សាន្ដ
បណ្ដាញអ៊ីនធឺណិតទម្លាយរូបភាព Song Joong Ki កាលឡើងកម្មវិធីដំបូង
តារាសម្ដែង Song Joong Ki កំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីម្ដងទៀត បន្ទាប់ពីបណ្ដាញអ៊ីនធឺណិតចែករំលែករូបភាពនៃថ្ងៃដំបូងរបស់លោកនៅក្នុងកម្មវិធី ‘Entertainment Company Live’ របស់ KBS 2TV នៅក្នុងវគ្គចុងក្រោយដែលបានចាក់ផ្សាយនៅថ្ងៃទី២៦ ខែមករា។
កម្មវិធីនេះបានបង្ហាញថា Song Joong Ki ធ្លាប់បង្ហាញខ្លួននៅក្នុងកម្មវិធី KBS 1 TV ‘Quiz Korea’ របស់ទូរទស្សន៍ KBS ក្នុងឆ្នាំ ២០០៦ នៅពេលដែលលោកកំពុងសិក្សាឆ្នាំទី ១ ដែលកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រសង្គមនៅសាកលវិទ្យាល័យ Sungkyunkwan ។ នៅពេលនោះ Song Joong Ki ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបរាងដ៏ល្អរបស់លោក ហើយបានលាតត្រដាងថា ក្តីសុបិនរបស់លោកគឺចង់ក្លាយជាអ្នកសារព័ត៌មាន។
ទោះយ៉ាងណា Song Joong Ki បានសារភាពថា “ខ្ញុំបានក្លាយជាតារាសម្តែងជំនួសវិញ។ បន្ទាប់មកមានក្លឹបអ្នកគាំទ្រមួយបានបង្កើតឡើងបន្ទាប់ពីការចាក់ផ្សាយ។ ខ្ញុំពិតជាងឿងឆ្ងល់ ព្រោះខ្ញុំមិនមែនជាតារាល្បីកាលពីពេលនោះទេ”។
សូមជម្រាបដែរថានៅក្នុងកម្មវិធី ‘Entertainment Company Live’ របស់ KBS 2TV មានតារា៨រូបដែលជាប់ចំនាតថ្នាក់ដូចជា តារាចម្រៀង Park Ji Hyun ជាប់លេខ ៨ តារាសម្ដែង Kang Ha Neul ជាប់លេខ ៧ តារាចម្រៀង Hwang Young Woong ជាប់លេខ ៦ Cha Eun Woo ជាប់លេខ ៥ តារាចម្រៀង Song Ga In ជាប់លេខ ៤ តារាសម្ដែង Han Ga In បានជាប់ចំណាត់ថ្នាក់លេខ ៣ Lim Young Woong ជាប់ចំណាត់ថ្នាក់លេខ ១ ខណៈ Song Joong Ki ចំណាត់ថ្នាក់លេខ២ ‘ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្ស ៣ នាក់រងរបួស ពេលថតកម្មវិធី Squid Game: The Challenge
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត