Connect with us

សេដ្ឋកិច្ច

លោកឧកញ៉ា ហៃ លីអ៊ាង៖ CONFIREL លើកកម្ពស់​ផលិតផលខ្មែរ នាំចេញទំនិញច្រើនមុខ​ទៅ​ទីផ្សារអន្តរជាតិ

បានផុស

នៅ

ក្រុមហ៊ុន CONFIREL បានកែច្នៃផលិតផលស្ករត្នោត ស្ករសេរ៉ូ ស្វាយ ស្វាយសម្ងួត ស្វាយរមូរ ស្វាយក្រៀប ម្រេចគ្រាប់ ម្រេចខ្មៅ ក្រហម ស ទឹកម្រេច តែម្រេច ម្រេចជ្រក់ និងផលិតផលសុខភាពជាច្រើនទៀត ទៅកាន់ទីផ្សារអន្តរជាតិ ដូចជា ទីផ្សារប្រទេសបារាំង អាល្លឺម៉ង់ អាមេរិក ជប៉ុន កូរ៉េ ចិន វៀតណាម កាហ្សាក់ស្តង់ និងទៅប្រទេសអាហ្វ្រិកជាង ១០ប្រទេសទៀត។ លើសពីនេះទៀត ផលិតផលស្រាជយយ៉ា ស្រាជយយាក ដែលផលិតតាមបែបប្រវត្តិសាស្រ្តខ្មែរសម័យអង្គរ ក៏ទទួលបានការគាំទ្រជាច្រើនផងដែរនៅលើទីផ្សារអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េ អឹម និង​ជាប្រធានក្រុមហ៊ុន CONFIREL។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ហៃ លីអ៊ាង បានបន្តថា «ផលិតផលយើងឆ្លើយតបតម្រូវការ និងការចង់បានរបស់អន្តរជាតិ  ដោយក្នុងនោះ ផលិតផលអត្តសញ្ញាណរបស់យើង ដូចជា ផលិតផលស្ករត្នោត ស្វាយក្រៀបជាដើម ដោយយើងគោរពនូវលក្ខណៈបរិស្ថាន អនុវត្តវិលជុំ និងយូរអង្វែង ហើយផលិតផលយើងមានគុណភាពល្អ និងរស់ជាតិឆ្ងាញ់»។

បើលោកឧកញ៉ា ហៃ លីអ៊ាង ផលិតផលដែលផលិតចេញពីក្រុមហ៊ុន Confirel គឺបានជួយលើវិស័យកសិកម្មក្នុងស្រុក ពោលគឺវត្ថុធាតុដើមផលិតចេញពីស្នាដៃកសិករខ្មែរសុទ្ធសាធ។ «យើងមិនបានវាយតម្លៃអំពីសង្វាក់ផលិតកម្ម​ដែលយើងធ្វើថា បានជួយផ្តល់ចំណូល និងការងារដល់ពលរដ្ឋ និងកសិករប៉ុន្មាននោះទេ តែយើងដឹងថា មានច្រើន ពិសេសគឺយើងបាននាំយកអត្តសញ្ញាណផលិតផលខ្មែរ ដូចជា ស្ករត្នោតឱ្យអន្តរជាតិស្គាល់។ បើក្រឡេកទៅមើល​កាលពីឆ្នាំ ២០០១ តម្លៃស្ករត្នោត ១គីឡូ ៥០០រៀល តែឥឡូវនេះ យើងបានឡើង ១ម៉ឺនរៀល ក្នុងមួយគីឡូ ហើយមិនមានស្ករត្នោតផ្គត់ផ្គង់គ្រប់គ្រាន់ទៀត»

តាមរយៈផលិតផលដែលផលិតចេញពីក្រុមហ៊ុន CONFIREL នេះ ធ្វើឱ្យគេគាំទ្រ និងស្គាល់ វប្បធម៌ គុណភាព​ផលិតផលយើង លើទីផ្សារអន្តរជាតិ។ លើសពីនេះទៀត សង្វាក់នៃការផលិតកាន់តែកើនឡើងសម្រាប់​នាំចេញទៅ​ក្រៅប្រទេស គឺជាផ្នែកមួយជួយកំណើនសេដ្ឋកិច្ចប្រទេសយើង ពិសេសជួយចរាចរណ៍ពីថ្នាក់លើរហូតដល់ក្រោម ពោលគឺជួយអភិវឌ្ឍសេដ្ឋកិច្ចប្រជាជននៅតាមជនបទផងដែរ។

លោកឧកញ៉ា បានគូសបញ្ជាក់ថា តាមរយៈដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុន Confirel រយៈពេលជាង ២០ឆ្នាំមកនេះ វិស័យផលិតកម្មក្នុងស្រុកប្រកបដោយស្តង់ដារ មានក្តីសង្ឃឹមកាន់តែធំឡើងសម្រាប់ប្រទេសជាតិ និងពលរដ្ឋកម្ពុជា​នាថ្ងៃអនាគត។ មានន័យថា ការកែច្នៃផលិតផលវត្ថុធាតុដើមចេញពីកសិករខ្មែរ មានការឆ្លើយតបទៅនឹងតម្រូវការ​របស់ទីផ្សារអន្តរជាតិ ធ្វើឱ្យដំណើរការ និងការទទួលស្គាល់ផលិតផលខ្មែរ កាន់តែរីកធំឡើងៗ។ លោកឧកញ៉ា មើលឃើញទៀតថា «សព្វថ្ងៃទីផ្សារយើងមានហើយ យើងនឹងពង្រឹង និងពង្រីកទីផ្សារបន្ថែម ដើម្បីឱ្យចរន្តសេដ្ឋកិច្ច​ដំណើរការល្អ ពីលើរហូតដល់ក្រោម»។

បើតាមលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង សព្វថ្ងៃនេះ សេដ្ឋកិច្ចកម្ពុជា ចាប់ផ្តើមរីកលូតលាស់ហើយ។ ដើម្បីឱ្យការលូតលាស់នេះប្រព្រឹត្តិទៅបានយូរអង្វែង គឺត្រូវផ្តល់តម្លៃក្នុងការកែច្នៃផលិតផលចេញពីប្រជាកសិករ ដោយធ្វើឱ្យគុណភាព និងស្តង់ដារ បំពេញតាមតម្រូវការទីផ្សារអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សប្ដាហ៍ក្រោយ នាវាចម្បាំងអាមេរិកនឹងចូលចតនៅដែនសមុទ្រកម្ពុជា ដែលមាននាវិកជាង១០០នាក់

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

សម្រេច​ឃុំខ្លួនស្រ្តី វៀតណាម មួយរូប ក្រោយបង្ខំកូនស្រីបង្កើត ឲ្យ​ប្ដីចុងរំលោភ

សេដ្ឋកិច្ច២០ នាទីutes មុន

សម្ដេចធិបតីលើកឡើងថា កម្ពុជាមានកាលានុវត្តភាពខ្ពស់ក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យា

សេដ្ឋកិច្ច២៥ នាទីutes មុន

សម្តេចតេជោ ជឿជាក់ថាកម្ពុជា-តួកគី អាចសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ១ពាន់លានដុល្លារ

កីឡា២៦ នាទីutes មុន

កម្មវិធី​នឹង​បរិច្ចាគ​​៤​ពាន់​រៀល​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ រាល់អ្នក​ចុះ​ឈ្មោះ​រត់​ម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម