Connect with us

ព័ត៌មានអន្ដរជាតិ

ប្រភព ៖ រុស្ស៊ី ត្រៀមប្រើប្រព័ន្ធខែលការពារដែនអាកាសជំនាន់ចុងក្រោយបង្អស់នៅ អ៊ុយក្រែន

បានផុស

នៅ

បើយោងតាមប្រភពពត៌មានមួយបានប្រាប់ Sputnik ថា ប្រព័ន្ធខែលការពារដែនអាកាសជំនាន់ចុងក្រោយបង្អស់របស់រុស្ស៊ី Pantsir-SM នឹងត្រូវដាក់ប្រើប្រាស់ដើម្បីបំពេញបន្ថែមនៅក្នុងតំបន់នៃប្រតិបត្តិការសឹកក្នុងប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ។

ប្រភព​បាន​និយាយថា “ប្រព័ន្ធបែបនេះនឹងអាចបាញ់ប្រហារលើយន្តហោះដ្រូន និងកាំជ្រួចមីស៊ីលដែលបាញ់ដោយពួកសកម្មប្រយុទ្ធអ៊ុយក្រែន រួមទាំងប្រព័ន្ធ HIMARS របស់អាមេរិកផងដែរ ដោយសារតែប្រព័ន្ធ Pantsir-SM មួយគ្រឿង​អាច​បំពាក់​ដោយ​កាំជ្រួច​មី​ស៊ី​លរហូតដល់ ៤៨ គ្រាប់ឯណោះ” ។

ប្រភពបានប្រាប់ Sputnik ថា ប្រទេសរុស្ស៊ីគ្រោងនឹងសាកល្បងប្រើប្រាស់ប្រព័ន្ធ Pantsir-SM ដែលបំពាក់ដោយមីស៊ីលខ្នាតតូច នៅក្នុងតំបន់ប្រតិបត្តិការពិសេសសម្រាប់ការបំផ្លិចបំផ្លាញយន្តហោះដ្រូន និងប្រព័ន្ធមីស៊ីល Grad ជាដើម ។

គួរបញ្ចាក់ថា ប្រព័ន្ធការពារដែនអាកាស Pantsir-SM ថ្មីរបស់រុស្សី អាចចាប់គោលដៅចម្ងាយ ៧៥ គីឡូម៉ែត្រ ខណៈវា​អាច​កំណត់​គោលដៅ​យន្តហោះដ្រូន​នៅ​ចម្ងាយ​ឆ្ងាយ​ជាង​ជំនាន់​មុន ហើយ​មាន​ពហុមុខងារក្នុងការ​តាមដាន​គោលដៅ និង​រ៉ាដា​នាំ​មីស៊ីលផងដែរ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន៖ប្អូនស្រី គីម ជុងអ៊ុន ថា រុស្ស៊ី នឹងកម្ទេចអាវុធទាំងអស់ដែលលោកខាងលិចបញ្ជូនទៅ អ៊ុយក្រែន ឲ្យក្លាយជាផេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ នាទីutes មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៣៤ នាទីutes មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម