Connect with us

ព័ត៌មានជាតិ

កម្ពុជា គ្រោងនាំចេញវិស័យអេឡិចត្រូនិក​ឱ្យបាន ១៦០០លានដុល្លារអាមេរិក ត្រឹមឆ្នាំ ២០២៧

បានផុស

នៅ

ផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិកនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដោយការនាំចេញមានការកើនឡើង ក្នុងអត្រា២០% ក្នុងមួយឆ្នាំ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ដោយវិស័យនេះ ត្រូវបានជំរុញជាចម្បង ក្នុងការផលិត​ខ្សែបង្គុំអគ្គិសនី ខ្សែអំពូល ម៉ូទ័រ និងអំពូលអគ្គិសនីអិលអ៊ីឌី ដែលជាកសម្មភាពអតិពលកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈផែនទីបង្ហាញផ្លូវ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា រាជរដ្ឋាភិបាល បានដាក់គោល​ដៅបង្កើនទំហំនាំចេញ ក្នុងវិស័យអេឡិចត្រូនិកឱ្យបាន ១៦០០លានដុល្លារអាមេរិក ​និងបង្កើតការងារថ្មីជាង ១ម៉ឺនកន្លែង ត្រឹមឆ្នាំ២០២៧។

ផែនទីបង្ហាញផ្លូវនេះ បានគូសបញ្ជាក់ថា ការនាំចេញរបស់វិស័យអេឡិត្រូនិក ១០ឆ្នាំចុងក្រោយ បានកើនឡើង ៦ដងប្រមាណ ៩២៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ខណៈចំនួនគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានកើនឡើងរហូតដល់ ៨៩គម្រោង ក្នុងឆ្នាំ២០១៩។

ជាការកត់សម្គាល់ជប៉ុន និងចិន ជាប្រភពទុនវិនិយោគសំខាន់ ក្នុងវិស័យអេមឡិចត្រូនិកនៅកម្ពុជា ខណៈដែលទីផ្សារ​នាំចេញ​សំខាន់ៗមាន៖ សហរដ្ឋអាមេរិក អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ កំណើននៃការវិនិយោគក្នុងវិស័យនេះ បានជំរុញឱ្យកម្លាំងពលកម្មកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់៧០ដង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ បច្ចុប្បន្នកម្លាំង​ពលកម្មសរុបប្រមាណ ៣ម៉ឺននាក់។

តាមការព្យាករណ៍របស់ស្ថាប័នស្រាវជ្រាវ ទីផ្សារបរិក្ខារអេឡិចត្រូនិកជាសកលថា នឹងឈានដល់ ១.៤ទ្រីលានដុល្លារ​អាមេរិក នៅឆ្នាំ២០២៥ ហើយអាស៊ានជាទីផ្សារ ដែលរីកលូតលាស់លឿនបំផុត សម្រាប់ឧបករណ៍អេឡិចត្រូនិក មានកំណើនជាមធ្យមប្រចាំឆ្នាំ ៦.៥% បន្ទាប់ពីប្រទេសប្រេស៊ីល និងឥណ្ឌា។

តាមផែនទីបង្ហាញផ្លូវលើកឡើងថា ការកើនឡើងនូវតម្រូវការបរិក្ខារអេឡិចត្រូនិកទូទាំងពិភពលោក បាននិងកំពុងផ្តល់​កាលានុវត្តភាពកាន់តែច្រើនដល់កម្ពុជា ក្នុងការចាប់យកចំណែកទីផ្សារនៃ ផលិតផលផ្សេងទៀត ដែលមានកំណើន​តម្រូវការខ្ពស់។

ទោះជាយ៉ាងនេះក្តី ក៏មានសញ្ញាណវិជ្ជមានផងដែរ នៃសក្តានុពលកំណើន ក្នុងផ្នែកផលិតកម្ម គ្រឿងដំឡើងបន្ទាប់បន្សំ ឬគ្រឿងបង្គុំបន្ទះសៀគ្វីបោះពុម្ភរួច ព្រមទាំងការផ្តុំដំឡើងផលិតផលប្រើប្រាស់ផ្សេងទៀត ដូចជាឧបករណ៍បំពងសំលេង និងម៉ាស៊ីនថតរូបជាដើម។

សូមបញ្ជាក់ថា វិស័យអេឡិចត្រូនិកនៅតែមានភាពធន់ និងវិវត្តជាបន្តបន្ទាប់ ស្របជាមួយនឹងការពន្លឿនរេខូបនីយកម្ម (Digitization) គួបផ្សំកំណើនប្រជាជន មានកម្រិតជីវភាពមធ្យម ពិសេសក្នុងបរិការណ៍ជំងឺកូវីដ១៩។ ជាមួយគ្នានេះ កំណើនប្រជាជន មានកម្រិតជីវភាពមធ្យម តម្រូវការបរិក្ខាអេឡិចត្រូនិក បាននិងកំពុងកើនឡើងយ៉ាងរហ័ស ពិសេសក្នុងទីផ្សារកំពុងរីកលូតលាស់ដូចជាអាស៊ាន ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើលអះអាងថា ទណ្ឌិត សម រង្ស៊ីមានចេតនាយកឃាតកម្មលោក លិម គិមយ៉ា ធ្វើជាឈ្នាន់​បន្តជីវិតនយោបាយរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់​ទប់ស្កាត់ច្រាំងទន្លេនៅខាងក្រោយវត្តមាន់ដប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បេក្ខជនប្រកួតសំណេរអង្គរមិនសូវរំពឹងពី លទ្ធផលតែរីករាយនឹងចូលរួមច្រើនជាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ចរាចរណ៍១០ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៤ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម