ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! ក្មេងស្រីសិស្សសាលាម្នាក់ត្រូវជនមិនស្គាល់មុខ ល្បួងដោះគ្រឿងអលង្ការអស់ពីខ្លួន
ភ្នំពេញ ៖ ក្មេងស្រីរងគ្រោះម្នាក់ អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ ត្រូវជនសង្ស័យមួយក្រុមល្បួងលួងលោមឲ្យដោះគ្រឿងអលង្ការ មានកងដៃ និងខ្សែក ដោយប្រាប់ថា យកទៅទុកខ្លាចបាត់។
ករណីនេះ កើតឡើងនាថ្ងៃទី៩ ខែមកា ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទី នៅចំណុចផ្លូវបេតុ ភូមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ម៉ៅ ម៉ាលីកា ភេទស្រី អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ មានទីលំនៅផ្ទះលេខB16 ផ្លូវបេតុង ក្រុមទី០១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កុមារីដែលជាជនរងគ្រោះបានចេញទៅសាលា ពេលរៀបដើរចូលទៅថ្នាក់រៀនត្រូវបានស្ត្រីវ័យចំណាស់ម្នាក់ និងកុមារីម្នាក់ដែរមិនស្គាល់បាននិយាយល្បួងលួងលោម ឲ្យក្មេងស្រីរងគ្រោះចេញមកខាងក្រៅសាលា ហើយនិយាយបញ្ឆោតឲ្យក្មេងស្រីរងគ្រោះដោះខ្សែកនិងកងដៃដាក់ក្នុងកាបូបខ្លាចគេលួច បន្ទាប់មកស្ត្រីវ័យចំណាស់និងក្មេងស្រីជាបក្សពួកបានធ្វើសកម្មភាពដោះខ្សែកនិងកងដៃរបស់ក្មេងស្រីជនរងគ្រោះ បានសម្រេច រួចឡើងជិះម៉ូតូបក្ខពួករបស់ខ្លួនជាបុរសម្នាក់បើកគេចខ្លួនបាត់ទៅ។
ក្រោយពេលកើតហេតុអាណាព្យាបាលរបស់ជនរងគ្រោះបានទូរសព្ទមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ពេលនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបើកការស្រាវជ្រាវឆែកមើលរូបភាពកាមេរ៉ាសុវត្ថិភាព និងទទួលបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ៕
កែសម្រួលដោយ ៖ នាគព័ន្ធ
សូមចុចអាន ៖បន្ទាន់! ផ្ទុះជំងឺផ្តាសាយបក្សី (H5N1) បណ្ដាលឲ្យមាន់ជាង១ពាន់ក្បាលងាប់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ