KPT+
ស្ត្រីគួរយល់ដឹង ការពរពោះលើកទីពីរខុសពីដំបូង ៦ ចំណុច
ការពរពោះចំពោះស្ត្រីម្នាក់ៗសុទ្ធតែមានភាពខុសគ្នាស្ទើរទាំងអស់ ដូចគ្នាទៅនឹងការទស្សន៍ទាយរោគសញ្ញាមានគភ៌ដែរ ហើយថ្ងៃនេះ “កម្ពុជាថ្មី” នឹងលើកយកភាពខុសគ្នារវាងការពរពោះលើកទីពីរ និងលើកដំបូងចំនួន ៦ ចំណុច មកចែកជូនប្រិយមិត្តជ្រាប។
១. ពោះធំលឿនជាងមុន
អ្នកនឹងសង្កេតឃើញថា ពោះរបស់ស្ត្រីមានសភាពធ្លាក់មិនតឹងណែនដូចដំបូងឡើយព្រោះសាច់ដុំស្បូននិងពោះយឺតជាងកាលពរពោះដំបូង ។
២. ទទួលអារម្មណ៍ពីចលនាកូនលឿនជាងមុន
ដោយសារម្ដាយមានបទពិសោធន៍យល់ដឹងពីចលនាកូនម្ដងហើយ ទើបលើកនេះគាត់អាចដឹងខ្លួន សូម្បីកូនកម្រើកបន្តិចក៏ដោយ ។
៣. ឆាប់ហត់ជាងមុន
ធម្មតាការពរពោះលើកទីពីរមានការរួមផ្សំពីកិច្ចការផ្ទះជាច្រើនជាមួយកូនដំបូង ទើបម្ដាយត្រូវនឿយហត់ ជាពិសេសមិនសូវបានសម្រាកគ្រប់គ្រាន់ ។
៤. អាចមិនស្រួលខ្លួនពេលព្រឹក
ការពរពោះដំបូងអ្នកអាចមិនមានអាការៈចាញ់កូន យ៉ាងណាមិញលើកទីពីរអ្នកនឹងមានអាការៈវិញក៏ថាបាន ។
៥. ឈឺខ្នងកាន់តែធ្ងន់ធ្ងរ
ប្រសិនបើសាច់ដុំក្បាលពោះរបស់អ្នកមិនដូចដើមវិញក្រោយសម្រាលដំបូងទេ នោះហានិភ័យនៃការឈឺខ្នងកាន់តែកើនឡើងខ្លាំង ។
៦. សម្រាលមានរយៈពេលខ្លី
ស្ត្រីមួយចំនួនចំណាយពេលសម្រាលពី ៥ ទៅ ១២ ម៉ោង សម្រាប់ការសម្រាលលើកទីពីរអាចចំណាយពេលត្រឹមតែ ២ ទៅ ៧ ម៉ោងប៉ុណ្ណោះ ។
បច្ចុប្បន្នការសម្រាលមានសុវត្ថិភាពជាងមុនដោយសារតែបចេ្ចកទេសទំនើប និងគ្រូពេទ្យជំនាញដែលយល់ដឹងពីស្ថានភាពសម្រាលកូន ដូច្នេះការយកកូនច្រើនមិនគួរឲ្យព្រួយបារម្ភដូចមុនឡើយ ៕
ប្រែសម្រួល៖ វារី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់