Connect with us

ព័ត៌មានជាតិ

រថយន្តព្រូសមួយគ្រឿងឆេះសល់តែគ្រោងឆ្អឹង សង្ស័យឆ្លងចរន្តអគ្គិសនី

បានផុស

នៅ

រថយន្ត តូយ៉ូតា ព្រូស មួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៣ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩  ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុ រថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ  ភ្នំពេញ  2AL-8652 បានឈប់ចតនៅកណ្ដាលផ្លូវត្រង់ចំណុចកើតហេតុ ខាងលើ។ ក្រោយមកស្រាប់តែមានការឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ បើទោះបីប្រជាពលរដ្ឋនាំគ្នាយកទឹកជះ ឬបាញ់ពន្លត់យ៉ាងណាក៏មិនរលត់នោះដែរ  រហូតទាល់តែក្រុមភ្ងាក់ងារបង្ការ សង្គ្រោះអគ្គិភ័យបានចេញរថយន្តមួយគ្រឿងមកបាញ់ទឹកពន្លត់ ទើបរលត់ទៅវិញជាស្ថាពរ ក៏ប៉ុន្តែ រថយន្តខាងលើត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចសល់តែគ្រោងឆ្អឹងទៅហើយ ។

ជាជំហានបឋម ក្នុងករណីអគ្គិភ័យនេះ  សមត្ថកិច្ចសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី  ដោយមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

ដោយ ៖  សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥៩ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម