សុខភាព
ក្រួសតម្រងនោម អាចបង្កើនហានិភ័យនៃជំងឺមហារីកតម្រងនោម?
តម្រងនោមជាសរីរាង្គដ៏សំខាន់មួយ ដែលជួយកម្ចាត់ចោលកាកសំណល់ អំបិល និងទឹកដែលលើស។ បន្ថែមពីនេះ តម្រងនោមក៏មានតួនាទីក្នុងសម្ពាធឈាម និងគ្រប់គ្រងកោសិកាឈាមក្រហមផងដែរ។ យ៉ាងណាមិញ ប្រសិនបើសរីរាង្គមួយគូនេះ មិនអាចដំណើរការប្រក្រតីទេនោះ អ្នកជំងឺអាចប្រឈមនឹងការលាងឈាមអស់មួយជីវិត។
ពិតណាស់ បញ្ហាក្រួសតម្រងនោមតែងកើតឡើងជាញឹកញយ ប៉ុន្តែតើបញ្ហាមួយនេះ អាចបង្កើនហានិភ័យនៃជំងឺមហារីកតម្រងនោមដែរឬយ៉ាងណា?
ជាក់ស្តែង យោងតាមការសិក្សាមួយបានបង្ហាញថា ក្រួសតម្រងនោមពិតជាអាចបង្កើនហានិភ័យនៃជំងឺមហារីកតម្រងនោមជាក់លាក់។
ចំណុចសំខាន់ៗមួយចំនួននៃការសិក្សា
- ក្រួសតម្រងនោមបង្កើនហានិភ័យនៃកោសិកាមហារីកតម្រងនោម ក៏ដូចជាបង្កើនហានិភ័យនៃមហារីកផ្លូវទឹកនោមភ្នែកខាងលើ។
- អ្នកជំងឺដែលរកឃើញថាមានក្រួសតម្រងនោមនៅអាយុ៤០ ឬក្មេងជាងនេះ មានហានិភ័យនៃជំងឺមហារីកតម្រងនោមខ្ពស់ជាង បើប្រៀបធៀបទៅនឹងអ្នកដែលមានក្រួសតម្រងនោមនៅអាយុច្រើនជាងនេះ។
គន្លឹះបង្ការក្រួសតម្រងនោម
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ពី២ ទៅ៣លីត្រក្នុងមួយថ្ងៃ
- កាត់បន្ថយការញ៉ាំប្រៃ
- កាត់បន្ថយប្រូតេអ៊ីនពីសាច់សត្វ ដូចជាសាច់គោ សាច់មាន់ និងសាច់ជ្រូក។
- ជៀសវាងប្រើអាហារបំប៉នវីតាមីនC ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
- ជៀសវាង ឬកាត់បន្ថយភេសជ្ជៈដែលមានពពុះហ្គាស
ចុចអាន៖ក្រោមអាយុ៤០ឆ្នាំ បើចេញរោគសញ្ញាទាំងនេះ អាចកើតទឹកនោមផ្អែម
ចុចអាន៖៧ វិធី ការពារគ្រួសតម្រងនោម
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?