Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពអ៊ុយក្រែន ទៅដល់ចក្រភពអង់គ្លេស ដើម្បីហាត់ប្រើ រថក្រោះ

បានផុស

នៅ

កងទ័ពអ៊ុយក្រែន បានទៅដល់ចក្រភពអង់គ្លេសហើយ ដើម្បីរៀនពីរបៀបប្រើ និងថែទាំរថក្រោះ ដែលទីក្រុងឡុងដ៍ សន្យាផ្តល់ទៅឲ្យទីក្រុងកៀវ ដើម្បីគាំទ្រការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងរុស្ស៊ី។

រថក្រោះ Challenger 2
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិអង់គ្លេស បានបង្ហោះ Twitter កាលពីថ្ងៃអាទិត្យទី២៩ខែមករាថា “ក្រុមរថក្រោះអ៊ុយក្រែន បានមកដល់ចក្រភពអង់គ្លេសហើយ ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺនសម្រាប់ការបន្តប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងរុស្ស៊ី”។

ក្នុងការ​បង្ហោះ​នោះ ក៏​មានភ្ជាប់ជាមួយ​នូវរូបថត​២សន្លឹក ដែលបង្ហាញទាហាន​អ៊ុយក្រែន ​ចុះ​ពី​យន្តហោះផងដែរ។

កងទ័ពអ៊ុយក្រែន ចុះពីយន្តហោះ

កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីការពារជាតិអង់គ្លេសមួយរូបបាននិយាយថា ប្រទេសរបស់លោកនឹងចាប់ផ្តើមការហ្វឹកហ្វឺននៅថ្ងៃចន្ទទី៣០ខែមករា។

គួរបញ្ជាក់ជាថ្មី អង់គ្លេស​នឹង​ផ្តល់​រថក្រោះធុន Challenger 2 ដល់​អ៊ុយក្រែន ហើយក្រោយមក សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ក៏ប្តេជ្ញាផ្តល់រថក្រោះទៅឲ្យទីក្រុងកៀវ ផងដែរ។

រថក្រោះ Challenger 2

មុននេះ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំសហរដ្ឋអាមេរិក បានព្រមានថា រថក្រោះប្រយុទ្ធរបស់អាមេរិក ដែលបញ្ជូនទៅកាន់អ៊ុយក្រែន នឹងត្រូវបំផ្លាញដោយកងកម្លាំងរុស្ស៊ី។

លោក Anatoly Antonov និយាយថា វិធានការបញ្ជូនរថក្រោះទៅអ៊ុយក្រែន នឹងធ្វើឲ្យអាមេរិកចូលរួមមួយកម្រិតទៀតនៅក្នុងជម្លោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ រុស្ស៊ី ព្រមានថា រថក្រោះអាមេរិក នឹងត្រូវកម្ទេចលើដី អ៊ុយក្រែន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម