វប្បធម៌ ជំនឿ
មិនបាច់ត្រណមអ្វីទំាងអស់ពេលចូលឆ្នាំចិន ប្រសិនមានរបស់នេះជាប់ខ្លួន
ត្រណមជាច្រើនធ្វើឱ្យយុវវ័យធ្វើមិនបានក៏សម្រេចចិត្តលែងជឿ។
ដូច្នេះ KPT Plus មានវត្ថុមួយចំនួនអាចជួយបាន៖
ទី១ ក្រូចក្រហម

ក្រូចក្រហមគ្រប់ប្រភេទ មួយក្តី បីផ្លែក្តី រកមកទុកក្នុងឡាន ក្នុងផ្ទះ ក្នុងបន្ទប់គេង ក្នុងកាបូប លើតុធ្វើការ លើម៉ូតូ អាចតំណាងឱ្យសំណាង ហេង ជោគជ័យ និងសេចក្តីសុខបាន មិនថាអ្នកស្លៀកពណ៌អ្វី និងធ្វើសកម្មភាពបោសសម្អាតក្នុងថ្ងៃត្រណម (ឧទាហរណ៍ថា វាជាការងារតម្រូវចាំបាច់ក្នុងថ្ងៃត្រណម ឬបែកកែវចានត្រូវប្រមូល) ចូររកក្រូចក្រហមមួយ ច្រកហោប៉ៅភ្លែតហើយស្រែកថាហេងចូលហេង។
ទី២ កញ្ចប់ស្ករស

ស្ករសនៅឯណា ស្រមោចតាមរោមនៅឯណោះដែរ។ ចូរមានស្ករសតំាងមួយចានឬកញ្ចប់ក្នុងហោប៉ៅកាបូបលុយ ជាតំណាងភ្ញៀវ និងញាតិដែលចូលមិនដាច់ក្នុងឆ្នាំថ្មី ។ល។ ស្ករសនាំមកនូវសិរីកាត់ផ្តាច់គ្រោះចង្រៃទៀតផង ប្រសិនបានប្រគល់មកយើងដោយអ្នកណាម្នាក់ដែលយើងកោតគោរពដឹងគុណវាកាន់តែស័ក្តិសិទ្ធ។
ទី៣ ស្លឹកទទឹម

ដើមទទឺម មានថាមពលវិជ្ជមានជាស្រេចសម្រាប់ទ្រងទ្រង់ពេញមួយផ្ទះទៅហើយប្រសិនអ្នកដាំវាទុក។ ចំណែកឯមានស្លឹកវាក្បែរខ្លួន ឬងូតទឹកស្លឹកទទឹមក្នុងករណីយើងចាំបាច់ត្រូវទៅពិធីមិនល្អណាមួយក្នុងអំឡុង១សប្តាហ៍ដំបូងនៃឆ្នាំថ្មី។ ប្រសិនហោទាយថាលេខអ្នកមិនសូវល្អក្នុងឆ្នាំឆ្លូវគួរដាំដើមនេះពេញមួយឆ្នាំ និងព្រលឹមឡើងបេះត្រួយមកទុកកាបូបជាប់ខ្លួន។ ជំនឿ បង្ហាញថាជនជាតិចិនជឿលើថាមពលវិជ្ជមានដ៏ខ្លាំងនៃត្រួយទទឹម ដែលអាចបណ្តេញក្លិនឬសក្តានុពលខ្មៅកខ្វក់នានាចេញបានយ៉ាងស័ក្តិសិទ្ធ៕
គ្រូ ឯម
ចុចអាន៖ ហុងស៊ុយដើមទទឹមក្នុងផ្ទះ ទាក់ទិននិងលាភមានកូន
ចុចអាន៖ ប្រពៃណីខ្សែស្រលាយចិនអាក់ខានមិនបាន ក្នុងពិធីសែននំព្រះខែ

-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង