Connect with us

KPT+

សញ្ញាទាំង ៦ បញ្ជាក់ថា អ្នកកំពុងតានតឹងខ្លាំង

បានផុស

នៅ

មនុស្សគ្រប់គ្នាត្រូវរស់នៅក្នុងសង្គមដែលមានភាពតានតឹងកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ។ ដោយសារតែពួកគេត្រូវប្រយុទ្ធដើម្បីរស់ រហូត​មក​ដល់​មាន​ពាក្យ​មួយ​ឃ្លា​នៃ​សម័យ​នោះ​ថា “អ្នកខ្សោយ​នឹង​បាត់បង់”។

ជាក់ស្ដែង មនុស្សដែលមិនទាន់ត្រៀមខ្លួនប្រយុទ្ធ ឬមិនហ៊ានឆ្លើយតប ក្លាយជាទន់ខ្សោយ ហើយ​ត្រូវតែ​អាម៉ាស់​គ្រប់​ពេលវេលា រហូតដល់ពាក្យមួយទៀតកើតឡើង “ពិភពលោក​ធ្វើឲ្យ​ខ្ញុំអាក្រក់” ដែលទាំងអស់នេះឆ្លុះបញ្ចាំងពីស្ថានភាពចិត្តរបស់មនុស្សនៅក្នុងសង្គម អាចប្រឈមមុខ​នឹង​ភាព​តានតឹង​គ្រប់ពេលវេលា ហើយ​មនុស្ស​មួយចំនួន​អាច​នឹង​ដោះស្រាយ​ច្រើនពេក ដូច្នេះ​វា​ប្រហែលជា​ល្អ​ជាង​ប្រសិនបើ​យើង​សង្កេត​ខ្លួន​ឯង​មើល​ថា ​តើ​ភាព​តានតឹង​របស់​យើង​នៅ​ពេលនេះ ខ្ពស់​ពេក​​ឬអត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ វាស់​ភាពតានតឹងរបស់អ្នកពីការគេង ជាធម្មតាមនុស្សត្រូវការ​សម្រាកពី៧ទៅ ៨ម៉ោងក្នុងមួយថ្ងៃ មនុស្សដែលមិនមានភាពតានតឹង អាច​គេងលក់ធម្មតា។ ប៉ុន្តែសម្រាប់អ្នកដែលមានភាពតានតឹង ឬ​ព្រួយបារម្ភ ឬស្ថិត​ក្នុង​ស្ថានភាព​ធ្លាក់ទឹកចិត្ត ដែលហួសពីការដោះស្រាយ ជារឿយៗ​ប្រាកដ​ជា​គេងមិន​លក់​ស្រួល។ ប្រសិនបើ​ថ្ងៃនេះ​អ្នក​មាន​អារម្មណ៍​ថា​ការ​គេង​របស់​អ្នក​គឺ​ខុស​ពី​ពេលណា​ទាំងអស់​។ ចូរ​​ស្វែងយល់​ពី​វា​ភ្លាមៗ ព្យាយាម​រកវិធី​ដោះស្រាយ​ជាមួយ​បញ្ហា​បែបនេះ ហើយ​វិធី​ល្អ​បំផុត​គឺ​ដើរ​ចូល​ទៅ​រក​ការ​ប្រឹក្សា​ពី​គ្រូពេទ្យ​ជំនាញ។

២ ភាព​តានតឹង​ផ្លាស់ប្ដូរ​ការ​ញ៉ាំ មនុស្សដែលមានសុខភាពល្អ រាងកាយគ្មានជំងឺ ស្ថានភាពផ្លូវចិត្តនឹងល្អទៅតាមនោះ។ ពួក​គេ​នឹង​ជ្រើស​រើស​បរិភោគ​តែ​របស់​ល្អ​ ​មាន​ប្រយោជន៍​ដល់​ខ្លួន។ ប៉ុន្តែមនុស្សស្ថិតនៅ​ក្រោម​សម្ពាធ អ្វីៗនៅ​ជុំវិញ​បាន​ប្រញាប់ ពួកគេ​ចូលចិត្តញ៉ាំអាហារមិនល្អ។ ដោយសារ​តែតម្រូវការ​សម្រាប់​ល្បឿន ឬ​ញ៉ាំ​បង្អែម​ច្រើន​ពេក ដោយសារតែភាពតានតឹង ឬគេង​មិនគ្រប់គ្រាន់ ធ្វើឲ្យ​រាងកាយ​ចង់​បាន​ជាតិ​ស្ករច្រើន។ នៅពេល របៀបនៃការញ៉ាំរបស់ពួកគេបាន​ផ្លាស់ប្ដូរ​ទាំងស្រុង ភាពឆេវឆាវក៏កើនមានក្នុងខ្លួន។

៣ មានអារម្មណ៍ឆាប់ខឹងគ្រប់ពេល មិនថាតូច ឬធំ អ្នកអាចមានការខកចិត្តគ្រប់ពេលវេលា។ អ្នកមានអារម្មណ៍ថាពិភពលោក​ទាំងមូលមិនយុត្តិធម៌សម្រាប់អ្នក។ វាជាភាពតានតឹងទាំងអ​ស់ដែលបានប្រមូលផ្តុំពីការងារ ពីគ្រួសារ ធ្វើឲ្យ​ខកចិត្តជាមួយអ្វីគ្រប់យ៉ាង ងាយក្លាយជា​មនុស្សខឹង។ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពនេះ សូមព្យាយាមពិគ្រោះជាមួយ​គ្រូពេទ្យចិត្តសាស្រ្ត។ ដោយសារ​តែ​បញ្ហា​ផ្លូវចិត្ត មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​រាងកាយ កុំ​គិត​ថាវា​ជារឿង​ធម្មតា។

៤ អ្នកជាប់ពាក់ព័ន្ធ ឬប្រើប្រាស់​គ្រឿងញៀន មានន័យថា​ចាប់ផ្ដើម​ពីបារី ស្រា ហើយបន្ទាប់មកបង្កើន​អាំងតង់ស៊ីតេទៅប្រភេទថ្នាំដទៃទៀត ដែលអ្នកពឹងផ្អែក​លើគ្រឿងញៀន ឬថ្នាំទាំងនេះ តើ​វា​មក​ពី​អ្នក​ចង់​គេច​ពី​ភាព​តានតឹង​? ឬការឈឺចាប់ដែលអ្នកត្រូវឆ្លងកាត់ ដែល​វិធីសាស្រ្ត​នេះ វាមិនសម្រាលបញ្ហារបស់អ្នកទេ។ ប៉ុន្តែនឹងធ្វើឲ្យ​អ្នកកាន់តែអាក្រក់ ដូច្នេះនៅពេលដែលអ្នកចាប់ផ្តើមដឹងខ្លួន អ្នកបានជាប់​ពាក់ព័ន្ធ​នឹង​ការ​ញៀន​ថ្នាំ ឬគ្រឿងញៀនទៅហើយ។

៥ ចាប់ផ្តើម​មាន​អារម្មណ៍ងងុយគេង ចាប់ផ្តើមពីឡើងពីសោកសៅ និងបាក់ទឹកចិត្ត ថ្ងៃខ្លះក្លាយជាប្រចាំថ្ងៃ ពេលភ្ញាក់ពីគេងមានអារម្មណ៍អស់សង្ឃឹម បណ្តលឲ្យអ្នកមិនអាចធ្វើសកម្មភាពដូចដែលធ្លាប់ធ្វើ រឿងតែមួយគត់ដែលចង់ធ្វើគឺដេកនៅជ្រុងងងឹតនៃបន្ទប់។

៦ ​មិនថែរក្សាខ្លួនឯង ស្ថានភាពរបស់អ្នកបានផ្លាស់ប្តូរ រហូតទាល់តែអ្នកនៅជុំវិញបាន​កត់សម្គាល់។ វាកើតឡើងដោយសារតែអ្នកធុញទ្រាន់ ហើយភាពតានតឹង​នៅជុំវិញ ​រហូត​ធ្វើឲ្យ​អ្នក​មិនចង់ផ្តោតលើខ្លួនឯង។ សាកល្បងមើលខ្លួនឯងម្តងទៀតនៅពេលនេះ។ ប្រសិនបើអ្នកចាប់ផ្តើមឃើញមនុស្សដែលមិនមែនជាអ្នកនៅក្នុងកញ្ចក់ មនុស្សចម្លែក ឬសក់មិនស្អាត រាងកាយប្រែប្រួល វាប្រហែលជាដល់ពេលដែលអ្នកត្រូវស្វែងយល់ពីក្នុងចិត្តខ្លួនឯងហើយថា​ តើខ្ញុំកំពុងតែត្រូវការ​ជំនួយ ដើម្បីចេញពីស្ថានភាពដដែលឬអត់?

មនុស្សគ្រប់គ្នាសុទ្ធតែមានស្ថានភាពលំបាករៀងៗខ្លួន ប៉ុន្តែប្រសិនបើយើងចេះប្រឈមមុខហើយដោះស្រាយដោយមិនគិតរត់គេចបញ្ហា នោះយើងនឹងរកច្រកនៃពន្លឺសុមង្គលឃើញមិនខាន។ គ្រប់គ្នាអាចដោះស្រាយបានទាំងអស់ ប៉ុន្តែអាស្រ័យលើយើងចង់ ឬមិនចង់ប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះសមាធិ ៥ យ៉ាង សម្រាប់មនុស្សគិតច្រើនពេក

ចុចអាន៖អ្នកអត់គូឈប់សោកសៅ ធ្វើរឿង ៤ ចំណុចនេះ នឹងសប្បាយនៅថ្ងៃឆ្លងឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម