Connect with us

វប្បធម៌ ជំនឿ

រ៉ូបសមោសរក្នុងសុបិន តំណាងពីការផ្លាស់ប្តូរ​ថ្មីមួយក្នុងជីវិតពិត

បានផុស

នៅ

សុបិនឃើញរ៉ូបសមោសរតំណាងឱ្យការ​រីកចម្រើន​ឬឆ្លងផុតឧបសគ្គ។ នេះជាក្តីសុបិនវិជ្ជមាន​ប្រសិនបើរ៉ូបនោះស្អាត​ហើយមិនប្រលាក់ប្រលូសអ្វី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើអ្នកសុបិនមានជំងឺតំណាង​ឱ្យការជាសះវិញ ប្រសិនបើរកស៊ីកំពុងតឹង ប្រផ្នូលថា​អាចឆ្លងកាត់បាន។

រ៉ូបបពណ៌លឿងក្នុងយល់សប្តិ គឺជានិមិត្តរូបនៃបញ្ញា ថាមពលនិងភាពរហ័សរហួនរបស់អ្នកក្នុងភ្នែកអ្នកដទៃ ដែលចង់បានអ្នកមកដឹកនាំគេ ហើយ​ក៏តំណាងឱ្យសុភមង្គល ភាពសុខដុមនិងប្រាជ្ញាដោះស្រាយបានក្នុងជីវិត​យ៉ាងរលូន។
បើម្ចាស់សុបិនជាស្ត្រី បង្ហាញថាមានភេទផ្ទុយ ដែលមានចំណង់ផ្លូវភេទលើអ្នក ឬអ្នកបានទាក់ទាញមនុស្សជាច្រើនឱ្យចង់បានមកជាគូនៃជីវិត ឬអ្នកត្រូវបានគេគោរពចង់ដើរតាម។

រ៉ូបពណ៌ក្រហមឆ្លុះបញ្ចាំងពីការអនុលោមឬការចុះចូលជាមួយអ្នក ដែលអាចកត់សម្គាល់ឬជាក់ស្តែងពីអំណាច។

រ៉ូបពណ៌ស តំណាងឱ្យ​ស្នេហា​ដែលនឹងនរនិងឈានដល់អនាគត​កំពុងកើតមាន។

រ៉ូបពណ៌ស្វាយ បង្ហាញថាផ្នែកមួយនៃជីវិតរបស់អ្នកដែលមាន​គេព្រម​លះបង់ខ្លួនមកជួយ​អ្នកទៅតាមជាមួយ​អ្នកជាកូចៅបរិវា។

រ៉ូបខ្មៅ ជាតំណាង​ឱ្យភាពឯកោនិង​ស៊ីវិល័យ​ដែលអ្នកតែងតែមានក្នុងភ្នែកអ្នកដទៃ។
នៅ​ពេល​ដែលសុបិនឃើញជាងកាត់ដេរ វាមានន័យថាអ្វីៗនៅក្នុងជីវិតនេះ តម្រូវឱ្យមានការជួសជុលកែប្រែវិញជាថ្មី។

សុបិន្តទិញរ៉ូបថ្មីអាចតំណាងឱ្យបំណងប្រាថ្នាយើងខ្លួនឯងក្នុងការ​ផ្លាស់ប្តូរបុគ្គលិកលក្ខណៈចង់ធ្វើគម្រោងខ្លួនឯងជា “មនុស្សថ្មី” បន្ទាប់ពីជាសះស្បើយពីបញ្ហា ឬធ្វើការផ្លាស់ប្តូរទីតាំំង​ដ៏សំខាន់នៅក្នុងជីវិត។

រ៉ូបសមោសរនៅក្នុងក្តីសុបិន្តក៏តំណាងឱ្យការរីករាយ និងប្រណីតភាព ភាពសម្បូរសប្បាយដែលអ្នកកំពុងឆ្លុះបញ្ចាំងទៅលើអ្នកដទៃ។  ប្រសិនបើអាវផាយមានក្បូរក្បាច់ឬលម្អរយ៉ាងខ្លាំងនោះវាបង្ហាញពីរបៀបរស់នៅដ៏ប្រណីតឆាប់ៗនេះក្នុងជីវិត​ពិត៕

គ្រូ ឯម

ចុចអាន៖ យល់​សប្ដិ​អំពីខោ​ តើ​មាន​អត្ថន័យ​ល្អ​ ឬ​អាក្រក់ដល់ជីវិត?

ចុចអាន៖ ក្រវិលពេជ្រ​ សុបិនដ៏កម្រដែលបង្ហាញពីភ័ព្វព្រេងនិស្ស័យស្នេហ៍ជាមួយទេវបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៥៤ នាទីutes មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

សន្តិសុខសង្គម៤ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ៦ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

Sokha Hotels

ព័ត៌មានពេញនិយម