Connect with us

ព័ត៌មានជាតិ

ស្វែងយល់អំពីតួនាទីរបស់ក្រុមប្រឹក្សារាជសម្បត្តិ

បានផុស

នៅ

ក្រុមប្រឹក្សារាជសម្បត្តិ គឺជាស្ថាប័នកំពូលរបស់ជាតិក្នុងការជ្រើសរើសព្រះមហាក្សត្រ និងធានាដំណើរការជាប្រក្រតីភាពនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ចំពោះសមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមានចំនួន ៩អង្គ/នាក់ ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់ជាតិទាំងស្ថាប័នសភា រាជរដ្ឋាភិបាល និងសម្ដេចព្រះសង្ឃរាជ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាសភាពក្រុមប្រឹក្សារាជសម្បត្តិទាំង ៩អង្គ/នាក់ រួមមាន ១.ប្រធានព្រឹទ្ធសភា (ប្រធាន) ២.ប្រធានរដ្ឋសភា (អនុប្រធានទី១) ៣.នាយករដ្ឋមន្ត្រី (អនុប្រធានទី២) ៤.សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ (សមាជិក) ៥.សម្ដេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ (សមាជិក) ៦.អនុប្រធានទី១ ព្រឹទ្ធសភា (សមាជិក) ៧.អនុប្រធានទី១ រដ្ឋសភា (សមាជិក) ៨.អនុប្រធានទី២ ព្រឹទ្ធសភា (សមាជិក) និង៩.អនុប្រធានទី២ រដ្ឋសភា (សមាជិក)។

សម្រាប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សារាជសម្បត្តិ គឺត្រូវបានកោះអញ្ជើញដោយប្រធានក្រុមប្រឹក្សារាជសម្បត្តិ ខណៈសមាជិកយ៉ាងតិច ៣រូបអាចលើកសំណើសុំឲ្យកោះប្រជុំបាន។ កិច្ចប្រជុំក្រុមប្រឹក្សារាជសម្បត្តិចាត់ទុកជាបានការ លុះត្រាតែមានសមាជិកយ៉ាងតិច ៥រូបបានចូលរួមប្រជុំ។ ទន្ទឹមនេះ ការអនុម័តរបស់ក្រុមប្រឹក្សារាជសម្បត្តិ ត្រូវបានយកតាមមតិភាគច្រើនដាច់ខាត គឺ៥សំឡេងឡើងតាមរយៈការបោះឆ្នោតដោយសម្ងាត់។

ចំណែក ប្រធានក្រុមប្រឹក្សារាជសម្បត្តិ មានភារកិច្ចដឹកនាំអង្គប្រជុំក្រុមប្រឹក្សារាជសម្បត្តិ ទទួលសេចក្ដីសម្រេចនានាដែលក្រុមប្រឹក្សារាជសម្បត្តិបានអនុម័ត ហើយចាត់ចែង និងរ៉ាប់រងការអនុវត្តច្បាប់ទាំងឡាយដែលទាក់ទងនឹងការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ។ ដោយឡែក សមាជិកក្រុមប្រឹក្សារាជសម្បត្តិចាប់ពី ៣រូបឡើង អាចឧទ្ទេសនាមបេក្ខជនព្រះមហាក្សត្រថ្មីបានមួយអង្គ ខណៈសមាជិកក្រុមប្រឹក្សារាជសម្បត្តិមួយរូបៗ មានសិទ្ធិជ្រើសបានតែបេក្ខជនមួយអង្គប៉ុណ្ណោះ។

ក្សត្រាដែលត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ លុះត្រាជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មយ៉ាងតិច ៣០ព្រះវស្សា ហើយជាព្រះញាតិវង្សនៃព្រះមហាក្សត្រ អង្គឌួង ឬព្រះមហាក្សត្រ នរោត្តម ឬព្រះមហាក្សត្រ ស៊ីសុវត្ថិ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រើប្រជារាស្ត្រ និងមាតុភូមិ។ មុនឡើងគ្រងរាជសម្បត្តិ ព្រះមហាក្សត្រថ្មីទ្រង់ថ្លែងសច្ចា ប្រណិធាននៅបន្ទាប់ពីថ្ងៃដែលក្រុមប្រឹក្សារាជសម្បត្តិចេញសេចក្ដីសម្រេចផ្លូវការ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ទូតអ៊ីរ៉ង់ ប្ដេជ្ញាធ្វើការជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីជំរុញលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច

ចរាចរណ៍២ នាទីutes មុន

សង្ស័យស្រវឹង បើករថយន្តរេចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវ ខូចខាតអស់ ២ ផ្ទាំង

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងអប់រំ ប្រកាសរើសគ្រូបង្រៀនឱ្យចូលរួមកម្មវិធីប្រកួតប្រជែង គ្រូបង្រៀនដែលមានគំនិងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អ្នកសាធារណរដ្ឋ ត្រៀមលុយឲ្យលោក ត្រាំ យកទៅទិញកោះ Greenland ពីដាណឺម៉ាក

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

សវនាការ​​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ត្រូវ​ពន្យាពេល​ និង​បដិសេធ​​សំណើរបស់​លោក Yoon

ព័ត៌មានជាតិ២៣ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម