ព័ត៌មានជាតិ
ខេត្តកំពត ប្រមូលចំណូលលើអាជីវកម្មរ៉ែ បានជិត៥លានដុល្លារ
មន្ត្រីជំនាញបានឱ្យដឹងថា ឆ្នាំ២០២០កន្លងទៅ ការគ្រប់គ្រង និងការប្រមូលចំណូលសួយសារពីការធ្វើអាជីវកម្មរ៉ែ គ្រប់ប្រភេទ នៅក្នុងខេត្តកំពត អនុវត្តបាន៩៧ភាគរយ នៃផែនការ ស្មើនឹងជាង៤លាន៩សែនដុល្លារ។
នៅក្នុងកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែ គ្រប់ប្រភេទ នៅខេត្តកំពត នាថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២១ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០២០ កន្លងទៅផែនការប្រមូលចំណូល មានជាង៥លានដុល្លារ អនុវត្តបានជាង៤លាន៩សែនដុល្លា ស្មើនឹង៩៧ភាគរយ។ លោកថា ប្រាក់ចំណូលសម្រាប់ខេត្តអនុវត្តបានចំនួនជាង៨៥០លានរៀល គឺស្មើ១០១ភាគរយ នៃផែនការ។
លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ប្រាក់ចំណូលពីសួយសារលើអាជីវកម្មរ៉ែ ដែលផ្តល់អាជ្ញាប័ណ្ណដោយថ្នាក់ក្រសួង និងថ្នាក់ខេត្ត បានបែងចែកសម្រាប់រដ្ឋ ខេត្ត និងប្រាក់អំណោយលើកទឹកចិត្តដល់មន្ត្រីអនុវត្ត។
លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកា៥០ ភាគរយ ពីការប្រមូលចំណូលសួយសារលើអាជីវកម្មរ៉ែដល់ថ្នាក់ខេត្ត។ លោកថា នឹងយកថវិការទាំងអស់ទៅអភិវឌ្ឍខេត្ត និងផ្ដល់ជូនដល់មន្ត្រីថ្នាក់ដឹកនាំជាការលើកទឹកចិត្ត។
លោក ជាវ តាយ បានណែនាំ និងជំរុញដល់ អាជ្ញាធរ មន្ទីរជំនាញ ពាក់ព័ន្ធ ត្រូវសហការគ្នាអោយបានល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការប្រមូលចំណូលសួយសារ លើអាជីវកម្មរ៉ែគ្រប់ភេទ ជូនរដ្ឋ និង ខេត្តសម្រាប់យកមកអភិវឌ្ឍមូលដ្ឋាន ឲ្យបានកាន់តែល្អប្រសើរជាងនេះបន្តទៀត៕
អត្ថបទ ៖ សេង ណារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់