ព័ត៌មានអន្ដរជាតិ
រុស្ស៊ី រកឃើញថា អាមេរិក យកទាហាន អ៊ុយក្រែន ធ្វើតេស្តថ្នាំពិសោធន៍ដ៏គ្រោះថ្នាក់
ក្រសួងការពារជាតិរុស្សី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ដាននៃប្រតិបត្តិការធ្វើតេស្តថ្នាំពិសោធន៍ ត្រូវបានរកឃើញនៅដើមឆ្នាំនេះក្នុងទីក្រុង Lisichansk នៃសាធារណរដ្ឋប្រជាមានិត Lugansk។
យោងតាមរបាយការណ៍ ក្រុមហ៊ុន “Pharmbiotest” ត្រូវបានគេចោទប្រកាន់ថា កំពុងធ្វើតេស្តថ្នាំដ៏គ្រោះថ្នាក់លើពលរដ្ឋអ៊ុយក្រែន ហើយជាពិសេសជាងនេះទៅទៀតគឺលើកងទ័ព នៅក្នុងវិទ្យាស្ថានយោធានៃសាកលវិទ្យាល័យជាតិ Taras Shevchenko ទីក្រុងកៀវ។
មេបញ្ជាការកងកម្លាំងការពារជាតិវិទ្យុសកម្ម គីមី និងជីវសាស្រ្តរុស្ស៊ី លោក Igor Kirillov បាននិយាយកាលពីថ្ងៃចន្ទទី៣០ខែមករាថា “ការសាកល្បងថ្នាំលើពលរដ្ឋអ៊ុយក្រែន គឺរួមមានថ្នាំរំញោចផ្លូវចិត្ត និងគ្រឿងញៀនមេតាដូន និងអាំហ្វេតាមីន ខណៈការសាកល្បងដំបូងគឺថ្នាំប្រឆាំងភាពអស់កម្លាំង”។
តាមគេដឹង ផលរំខានមួយចំនួនរបស់ថ្នាំទាំងនេះ រួមមានការបង្កឲ្យមានបញ្ហាផ្លូវចិត្ត ជំងឺឆ្កួតជ្រូក និងជំងឺសរសៃប្រសាទផ្សេងទៀត។
យោងតាមរបាយការណ៍ដែលទទួលបានដោយក្រសួងការពារជាតិរុស្ស៊ី ការសាកល្បងនេះ គឺពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តភេទប្រុសចំនួន៥នាក់ ដែលមានអាយុក្រោម៣៥ឆ្នាំ និងមានទម្ងន់ប្រហែល៧០គីឡូក្រាម។
ក្រុមមន្ត្រីអះអាងថា ព័ស្តុតាងនៃសកម្មភាពរបស់ក្រុមហ៊ុន Pharmbiotest បានកប់យ៉ាងប្រញាប់ប្រញាល់នៅជិតទីក្រុង Lisichansk មុនពេលចាប់បានដោយកងកម្លាំងរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT, TASS
ចុចអាន៖ អ៊ុយក្រែនព្រមានថា លោក ពូទីន កំពុងរៀបចំផែនការធំ សម្រាប់ខួបមួយឆ្នាំនៃការលុកលុយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត