ព័ត៌មានជាតិ
ជំនូនតិចតួចពីពលរដ្ឋទទួលវ៉ាក់សាំង តែមានតម្លៃខ្លាំងចំពោះមន្ត្រីជាន់ខ្ពស់សុខាភិបាល
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា នារាត្រី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ជំនូនតិចតួចជានំដុតមួយកូនថង់ និងផ្លែខ្នុរមួយចំណែករបស់អាជីវករនៅផ្សារខេត្តក្រចេះ ជូនលោកស្រី គឺជាទឹកចិត្តមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានបង្ហាញពីក្តីស្រឡាញ់ រួមជាមួយនឹងការស្ម័គ្រចិត្តចាក់វាក់សាំងកូវីដ-១៩។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “នំដុតមួយកូនថង់ និងផ្លែខ្នុរមួយចំណែកថ្វីដ្បិតវាមិនថ្លៃ តែជាទឹកចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្មួយស្រីដែលជាអាជីវករលក់ដូរក្នុងផ្សារខេត្តក្រចេះ ដែលបានសម្តែងនូវមនោសញ្ចេតនារំភើប និងសប្បាយរីករាយឥតឧបមាដែលបានជួបខ្ញុំ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅជូនដល់ក្មួយ និងបងប្អូនអាជីវករ ដែលលក់ដូរនៅទីផ្សារនេះ ដែលបានស្រឡាញ់រាប់អានខ្ញុំបែបនេះ និងបានស្ម័គ្រចិត្តទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ រួមទាំងលោកចៅសង្កាត់ និងសហការីរបស់លោកទាំងអស់ផងដែរ”។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានលើកឡើងថា យើងទាំងអស់គ្នារួមគ្នាទប់ស្កាត់ការផ្ទុះឡើងវិញជាយថាហេតុនូវការចម្លងវីរុសកូវីដ-១៩ ដោយនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យដល់ដូសជំរុញទី៦ និងដូសបន្តបន្ទាប់ទៀត រួមជាមួយនឹងការបន្តប្រុងប្រយ័ត្នការពារការចម្លងបន្តគ្នា ដោយអនុវត្ត “៣ការពារ និង៣កុំ” ទៅតាមពេល វេលា ទីកន្លែង និងតាមកាលៈទេសៈ ដោយការរៀនរស់ជាមួយនឹងវត្តមានកូវីដ-១៩នេះ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់មានសុខភាពល្អ រកស៊ីមានបានចម្រុងចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ និងជំងឺដ៏ទៃទៀត ចៀសផុតពីការពុលចំណីអាហារ ពិសេសស្រាស ចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងកុំសេពគ្រឿងញៀន នាឱកាសចូលឆ្នាំប្រពៃណី ជាតិខ្មែរខាងមុខនេះ”។
គួរបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៣៨% ៖
– លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។
– លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។
– លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៦២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។
– លើកុមារអាយុ ០៥ឆ្នាំ មាន ១៤១,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។
– លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨១,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០ នាក់៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់