ព័ត៌មានជាតិ
អ្នកជំនាញថា ការដំឡើងពន្ធមានប្រសិទ្ធភាពកាត់បន្ថយការប្រើប្រាស់ថ្នាំជក់
ជារៀងរាល់ឆ្នាំការប្រើប្រាស់ថ្នាំជក់បានសម្លាប់មនុស្សប្រមាណ ៨ លាននាក់ដែលជាមូលហេតុចម្បងនៃការស្លាប់ដែលអាចការពារបានទូទាំងពិភពលោក។ ភស្តុតាងបង្ហាញថា ការដំឡើងពន្ធថ្នាំជក់គឺជាវិធានការមានប្រសិទ្ធភាពបំផុតសម្រាប់ការប្រើប្រាស់ថ្នាំជក់។

ប្រសិនបើប្រទេសកម្ពុជាដំឡើងពន្ធរហូតដល់ ៧៥% នៃតម្លៃលក់រាយឱ្យស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោកកម្ពុជា និងទទួលពន្ធចំណូលបន្ថែម ២៣៥ លានភាគរយ សហរដ្ឌ អាមេរិក ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ។
លោក មុំ គង់ វិជ្ជបណ្ឌិតនាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ទោះបីមានការថយចុះបរិមាណចំនួនអ្នកប្រើប្រាស់ថ្នាំជក់ក្តី ប៉ុន្តែនៅពេលដំឡើងពន្ធដល់កម្រិត នោះចំណូលពន្ធដែលទទួលបាននៅតែកើនឡើងដដែល។

លោកបណ្ឌិតបញ្ជាក់បន្តថា បានជាវិធានការដំឡើងពន្ធថ្នាំជក់មានប្រសិទ្ធភាព ព្រោះកាលណាមាន ការដំឡើងពន្ធ ឱ្យតម្លៃលក់រាយ ១០ ភាគរយ និងកាត់បន្ថយអ្នកប្រើប្រាស់បាន ៨ ភាគរយ នៃអ្នកជក់បារីនៅកម្ពុជា។
លោកបញ្ជាក់បន្ថែមទៀតថា ដើម្បីជួយប្រជាជនមិនឲ្យរងផលប៉ះពាល់ដល់អាយុជីវិត និងសុខភាព ដោយការប្រើប្រាស់ផលិតផលថ្នាំជក់ គឺទី ១ ត្រូវដំឡើងពន្ធថ្នាំជក់ឲ្យបាន ៧៥%។ ទី ២ ត្រូវពង្រឹងការអនុវត្តច្បាប់ហាមជក់បារីនៅកន្លែង សាធារណៈ និងកន្លែងធ្វើការ និងមានសារព្រមានពីសុខភាពលើកញ្ចប់បារី។
តាមការស្រាវជ្រាវបញ្ជាក់ថា ប្រជាជនកម្ពុជាដែលនិយមជក់បារីភាគច្រើនគាត់ជក់បារីអស់ ១២ ដើម ក្នុង១ថ្ងៃ ហើយតម្លៃបារីក្នុង១កញ្ចប់ និងតម្លៃបារី ដែលទិញចុងក្រោយមានតម្លៃ ៣៩០០ រៀលក្នុង១កញ្ចប់។
ទោះយ៉ាងណាប្រជាជនកម្ពុជា ៩៥% គាំទ្រឲ្យមានការដំឡើងពន្ធថ្នាំជក់បច្ចុប្បន្ននេះបើយើងតាមការស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិមានជ័យនៅក្នុងឆ្នាំ ២០២១៕
អត្ថបទ៖ រុងរឿង

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?