Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅ ប៉ាគីស្ថាន កើនដល់៨៧នាក់ ខណៈជាង១០០នាក់ រងរបួស

បានផុស

នៅ

ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៨៧នាក់ហើយ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត នៅវិហារឥស្លាម ដែលសំដៅលើប៉ូលិសក្នុងខេត្ត Peshawar នៃប្រទេសប៉ាគីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិហារឥស្លាមនេះ ស្ថិតក្នុងតំបន់ទីស្នាក់ការប៉ូលិសដែលមានសន្តិសុខកម្រិតខ្ពស់ ហើយការស៊ើបអង្កេត កំពុងផ្តោតសំខាន់ទៅលើថាតើ អ្នកបំផ្ទុះអាចចូលទៅទីនោះបានដោយរបៀបណា។

អ្នក​នាំ​ពាក្យ​មន្ទីរពេទ្យ​បាន​បញ្ជាក់​ថា ក្រៅពីអ្នកស្លាប់ មនុស្ស​ជាង ១០០នាក់ក៏រង​របួសផងដែរ។ ទន្ទឹមនេះ ពិធីបុណ្យសពត្រូវបានធ្វើឡើងសម្រាប់មន្ត្រីប៉ូលិសជាង២០នាក់ ហើយមឈូសរបស់ពួកគេ ត្រូវបានគ្របដោយទង់ជាតិប៉ាគីស្ថាន។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងមេដឹកនាំផ្សេងទៀត បានថ្កោលទោសការវាយប្រហារនេះ ថាជាការវាយប្រហារអាក្រក់បំផុតមួយនៅក្នុងប្រទេស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមតាលីបង់ប៉ាគីស្ថាន បានបដិសេធការជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ។

ដោយប្រកាសកាន់ទុក្ខទូទាំងប្រទេស លោកនាយករដ្ឋមន្ត្រី Shehbaz Sharif បាននិយាយថា “ពួកភេរវករ ចង់បង្កើតការភ័យខ្លាច ដោយកំណត់គោលដៅលើអ្នកដែលបំពេញកាតព្វកិច្ចការពារប្រទេសប៉ាគីស្ថាន”។

មេប៉ូលិសក្រុង Peshawar លោក Muhammad Ijaz Khan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មន្ត្រីប៉ូលិសចន្លោះពី ៣០០ ទៅ ៤០០ នាក់ បានស្ថិតនៅក្នុងតំបន់នោះ ពេលការវាយប្រហារកើតឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ហេតុអ្វីបានជាប្រទេស ប៉ាគីស្ថាន ជួបគ្រោះទឹកជំនន់ ធ្ងន់ធ្ងរបែបនេះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម