សន្តិសុខសង្គម
ឃាត់ខ្លួនបុរស ៣នាក់ ក្រោយដឹកនាំវល្លិរមៀត ៥០៥គីឡូក្រាម ដោយគ្មានច្បាប់អនុញ្ញាត
រដ្ឋបាលខណ្ឌព្រៃឈើ និងកងកម្លាំងអាវុធហត្ថខេត្តកោះកុង បានឃាត់ខ្លួនបុរស ៣នាក់ ដោយដឹកជញ្ជូន និងរក្សាទុកអនុផលព្រៃឈើវល្លិរមៀត ៥០៥គីឡូក្រាម នៅក្នុងភូមិសាស្រ្តខេត្តកោះកុង ដោយគ្មានច្បាប់អនុញ្ញាត។
លោក ប្រាក់ បុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ថា បុរសឈ្មោះ ហ៊ាង ហាក់មុន្នី ជាម្ចាស់ទទួលខុសត្រូវលើការដឹកជញ្ចូនចំណិតវល្លិរមៀតស្ងួតទម្ងន់ ៤៥៥ គីឡូក្រាមគ្មានច្បាប់អនុញ្ញាត តាមរយៈរថយន្តចំនួន ១ គ្រឿង ម៉ាកសាំងយ៉ុង ប្រភេទទេសចរណ៍ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កោះកុង 2C-6579។
មន្រ្តីជំនាញ លើកឡើងថា ក្រោយស្ដាប់ចម្លើយរួចមក ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងលោក ឃុន ភឿន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក្រុមមន្ត្រីមានសមត្ថកិច្ច បានបន្តចុះធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ សុខ វី ភេទប្រុស អាយុ ៤២ឆ្នាំ និងឈ្មោះ ប៉ាក ញ៉ាន ភេទប្រុស អាយុ ៤៤ឆ្នាំ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ទន្ទឹមនោះ ក៏បន្តរកឃើញបន្ថែមនូវចំណិតវល្លិរមៀតស្ងួតទម្ងន់ ៥០ គីឡូក្រាម និងវល្លិរមៀតស្រស់ ចំនួន ១២ បាច់។
បន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់ ក៏បន្តបញ្ចូនសំណុំរឿងចោទប្រកាន់ជនទាំង ៣នាក់ខាងលើ ទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីអនុវត្តតាមនីតិវិធី។ កន្លងទៅ ក្រសួងបរិស្ថាន ចាត់ទុកថា ការកែច្នៃវល្លិរមៀត គឺជាសកម្មភាពផ្ទុយនឹងច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ ត្រង់មាត្រា ៦១ ដែលត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី ៣ និងច្បាប់ ស្តីពី ព្រៃឈើ ត្រង់មាត្រា ៩៧ ដែលត្រូវផ្តន្ទាទោស ជាបទល្មើសព្រៃឈើថ្នាក់ទី ១។ ព្រោះវល្លិរមៀត គេយល់ថា សារធាតុម៉្យាងអាចកែច្នៃធ្វើជាគ្រឿងញៀនដែលច្បាប់ហាមឃាត់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់