កីឡា
ឲ្យពិន្ទុប៉ុន្មានចំពោះទម្រង់លេងរបស់ Mitoma នៅ Brighton បច្ចុប្បន្ន?
កាលពីចុងសប្តាហ៍កន្លងទៅនេះ កីឡាករ Kaoru Mitoma បានក្លាយជាវីរបុរស ដោយជួយឲ្យក្លិប Brighton យកឈ្នះ Liverpool នៅចុងម៉ោង ឡើងទៅកាន់ជុំទី៥ ពានរង្វាន់ FA Cup ហើយបច្ចុប្បន្ន ខ្សែបម្រើសញ្ជាតិជប៉ុនរូបនេះ បានក្លាយជាកីឡាករកំពូលម្នាក់ទៅហើយ ក្នុងក្រុម Brighton។
បន្ទាប់ពីការផ្ទេររបស់ Trossard ទៅ Arsenal, Mitoma ហាក់ដូចជាអ្នកដែលល្អបំផុត ក្នុងការមកជំនួសតំណែង ខណៈគិតត្រឹមពេលនេះ Mitoma រូបបាន៤គ្រាប់ទៅហើយ ក្នុងការបង្ហាញខ្លួន៦លើកចុងក្រោយឲ្យ Brighton។
ជាក់ស្តែង ក្រោយចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក, Mitoma បានបង្កព្យុះភ្លៀងក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ដោយសារតែល្បឿន និងសមត្ថភាពដ៏ប៉ិនប្រសប់ ហើយក្លឹបធំៗមួយចំនួន កំពុងផ្តោតអារម្មណ៍ និងចង់បានរូបគេយ៉ាងខ្លាំង។
Mitoma ត្រូវបាន Brighton ទិញពីក្លិប Kawasaki ក្នុងតម្លៃត្រឹមតែ២.៥លានផោនប៉ុណ្ណោះ ប៉ុន្តែកីឡាករជប៉ុនរូបនេះត្រូវបាន Brighton បន្តឲ្យក្លិប Union Saint Gilloise របស់បែលហ្ស៊ិកខ្ចីជើង។
ប្រសិនបើ Mitoma នៅតែបន្តបង្ហាញទម្រង់លេងដ៏ល្អបែបនេះទៀតនោះ ច្បាស់ណាស់ នៅរដូវក្តៅខាងមុខ ក្លិបធំៗជាច្រើន នឹងប្រជែងគ្នាដណ្តើមគ្នាយករូបគេ ជាក់ជាមិនខាន ហើយតម្លៃខ្លួនក៏មិនថោកដែរ។
ចុះតើអ្នកយល់យ៉ាងណា ចំពោះទម្រង់លេងរបស់ Mitoma នាពេលបច្ចុប្បន្ននេះ?
អត្ថបទ៖ Vann Vann
ចុចអាន៖ ចម្លែក! អាជ្ញាកណ្តាលបាល់ទាត់នៅព័រទុយហ្គាល់ឲ្យកាតពណ៌ ស មានន័យដូចម្តេច?
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ