Connect with us

សេដ្ឋកិច្ច

IMF ព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ ខណៈ ចិន ងើបខ្លាំង​ជាង អាមេរិក ជាង ៣ ភាគរយ

បានផុស

នៅ

អ្នកវិភាគនៅស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងងើបឡើង ២.៩ ភាគរយនៅឆ្នាំ ២០២៣ នេះ ពោលកើន ០.២ ភាគរយពីការព្យាករណ៍មុនៗ ដោយសារតែការបន្ធូរបន្ថយអតិផរណា និងការបិទបញ្ចប់គោលនយោបាយសូន្យកូវីដរបស់ចិន ខណៈការព្យាករណ៍សម្រាប់ឆ្នាំ ២០២៤ គឺប្រសើរជាងឆ្នាំនេះ កើនរហូតដល់ ៣.១ ភាគរយឯណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pierre-Olivier Gourinchas ទីប្រឹក្សាសេដ្ឋកិច្ចរបស់ IMF និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ និយាយថា ពេលនេះជុំវិញទស្សនវិស័យសេដ្ឋកិច្ចពិភពលោកមិនទាន់កាន់តែអាក្រក់ទៅៗនោះទេ ហើយនេះជាដំណឹងល្អមួយផងដែរ ប៉ុន្តែទោះយ៉ាងវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។

បើទោះជាយ៉ាងនេះក្ដី ការកែសម្រួលការព្យាករណ៍ម្តងទៀតនេះ នៅតែទាបជាងមធ្យមភាគសម្រាប់រយៈពេល ២ ទសវត្សរ៍រហូតដល់ឆ្នាំ ២០១៩ ដែលមានចំនួន ៣.៨ ភាគរយ ។

IMF និយាយ​ថា សង្គ្រាមលុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅតែ​បន្ត​ថ្លឹងថ្លែង​លើ​សកម្មភាព​សេដ្ឋកិច្ចពិភពលោកដដែល ។ មិនតែប៉ុណ្ណោះ កត្តា​មួយ​ទៀត​ គឺ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​ដែល​ធនាគារ​កណ្តាល​បាន​និង​កំពុង​ប្រើ​ដើម្បី​ទប់ទល់​នឹង​អតិផរណា ។

ចំពោះទីភ្នាក់ងារហិរញ្ញវត្ថុអង្គការសហប្រជាជាតិវិញ ព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងឡើង ១.៤ ភាគរយនៅឆ្នាំនេះ និងត្រឹមតែ ១ ភាគរយប៉ុណ្ណោះនៅឆ្នាំក្រោយ ហើយមូលហេតុចម្បងនោះ គឺដោយសារតែអត្រាការប្រាក់ខ្ពស់ ។

ដោយឡែកសម្រាប់ប្រទេសចិនវិញបានព្យាករណ៍ថា នឹងមានកំណើនសេដ្ឋកិច្ច ៥.២ ភាគរយនៅឆ្នាំ ២០២៣ និង ៤.៥ ភាគរយនៅឆ្នាំបន្ទាប់ ហើយ IMF ក៏រំពឹងដែរថា ជប៉ុននឹងមានកំណើន ១.៨ ភាគរយនៅឆ្នាំ ២០២៣ នេះ ដោយសារតែការបន្តកម្មវិធីបន្ធូរបន្ថយរូបិយវត្ថុរបស់ធនាគារកណ្តាល ហើយការព្យាករណ៍សម្រាប់ឆ្នាំ ២០២៤ គឺមានត្រឹមតែ ០.៩ ភាគរយប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញឲ្យចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម