Connect with us

ជីវិតកម្សាន្ដ

Baifern ក្លាយជាសេដ្ឋីនី ក្ដោបក្ដាប់ទ្រព្យសម្បត្តិ ២០លានដុល្លារ ក្នុងវ័យ ៣០ឆ្នាំ

បានផុស

នៅ

តារា​សម្ដែងថៃ Baifern Pimchanok ក្លាយជាកំពូល​តារា​ស្រី​លំដាប់ជួរមុខនៅក្នុងប្រទេស បន្ទាប់ពីសម្ដែងក្នុងខ្សែភាពយន្ត “Friend Zone” ដែល​ចូល​រួម​សម្ដែង​ជា​មួយមិត្តប្រុសរបស់នាង Nine​ Naphat ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីឆ្នាំ២០១៩ ​មក កេរ្តិ៍ឈ្មោះរបស់ Baifern មិនត្រឹមតែ​ទទួល​បាន​ការ​គាំទ្រខ្លាំងក្លានៅតែស្រុកថៃប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មានប្រជាប្រិយភាពខ្ទរខ្ទារ ​ក្នុង​តំបន់​អាស៊ីផងដែរ។

មុនក្លាយជាតារាជួរមុខដូចបច្ចុប្បន្ន Baifern ធ្លាប់​បញ្ចប់​ការ​បរិញ្ញាបត្រ​ពី​សកលវិទ្យាល័យ Srinakarinwirot ផ្នែក​សម្ដែងភាពយន្ត ហើយនាងចាប់អាជីពជាអ្នកសិល្បៈដំបូងតាំងពីរៀនថ្នាក់​ទី​៦ មកម្ល៉េះ។ ឈានដល់វ័យជំទង់ នាង​ចាប់​ផ្ដើម​ធ្វើ​ការ​ក្នុង​ការ​ផ្នែក​កម្សាន្ត​របស់​ថៃ ជា​អ្នក​ដើរ​ម៉ូដស្បែក​ជើង​ដ៏​ល្បី​មួយ ហើយបន្ទាប់​មក​នាង​បាន​ចូល​រួម​សម្ដែង​រឿង​ភាគ​ និង​វីដេអូ​ចម្រៀង រហូតសាងភាពល្បីល្បាញនៅក្នុងខ្សែភាពយន្ត “First Love” ជាមួយតារាប្រុស Mario ។

ប្រឡូកលើវិថីសិល្បៈជាង ១៣ឆ្នាំ តារាកូនកាត់ចិនរូបនេះ បានសាងភាពល្បីល្បាញមិនត្រឹមតែក្នុងពិភពភាពយន្តប៉ុណ្ណោះទេ នាងក៏ជាតារាបង្ហាញម៉ូដលេចធ្លោ និងជាអ្នកតំណាងម៉ាកយីហោធំៗទាំងក្នុងស្រុក និងអន្តរជាតិ។

ឆ្លងកាត់ការងារជាច្រើនក្នុងនាមជាសិល្បការិនីលំដាប់កំពូលរបស់ប្រទេសថៃ ពេលនេះ Baifern Pimchanok ជាសេដ្ឋីនីមួយរូបដែលក្ដោបក្ដាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ២០លានដុល្លារអាមេរិក ត្រឹមវ័យ ៣០ឆ្នាំប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សមាជិកគ្រួសារ Baifern ជាប់ឈ្មោះជាគ្រួសារកំពូលសម្រស់ ប្រចាំប្រទេស ថៃ

ចុចអាន៖ បវរកញ្ញា អ៊ីងហ្វា ឈ្នះពានរង្វាន់ “ស្ត្រីលើកចិត្តឆ្នើម” ប្រចាំឆ្នាំ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១០ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម