Connect with us

កីឡា

គម្រោងសាមគ្គីអូឡាំពិក ស្តីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្មចំណាយថវិកាជាង៤ម៉ឺនដុល្លារ

បានផុស

នៅ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយ អត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរកីឡាអត្តពលកម្ម ក្នុងការបន្តអនុវត្តគម្រោងសាមគ្គីអូឡាំពិក ស្តីពី ការអភិវឌ្ឍ ប្រព័ន្ធកីឡាជាតិសម្រាប់កីឡា អត្តពលកម្ម ដោយមានលោក Oliver Scheer ជំនាញការមកពីស្ថាប័នអត្តពលកម្មពិភពលោក មកពង្រឹងនិងបណ្តុះបណ្តាលរយៈពេល១ឆ្នាំ  គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថាគម្រោងអភិវឌ្ឍប្រព័ន្ធ កីឡាជាតិ សម្រាប់កីឡាអត្តពលកម្មនេះ គឺជាគម្រោងអភិវឌ្ឍសហព័ន្ធកីឡាជាតិ សម្រាប់ប្រភេទកីឡាអូឡាំពិក ក្រោមជំនួយ ឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយសហការបច្ចេកទេស ជាមួយស្ថាប័នអត្តពលកម្មពិភពលោក World Athletics និងសហព័ន្ធខ្មែរកីឡាអត្តពលកម្ម។

គោលបំណងនៃការរៀបចំគម្រោងនេះដើម្បីឲ្យគណៈកម្មាធិការជាតិអូឡាំពិកធ្វើការអភិវឌ្ឍ និងពង្រឹង រចនាសម្ព័ន្ធ នៃការបង្វឹកជាមូលដ្ឋាន និងប្រព័ន្ធគ្រប់គ្រងសហព័ន្ធ កីឡាជាតិ តាមរយៈការដាក់ចេញនូវផែនការសកម្មភាព ការបណ្តុះបណ្តាល រយៈពេលមធ្យម ឬ រយៈពេលវែងសម្រាប់ប្រភេទកីឡា ដែលមានក្នុងកម្មវិធីការប្រកួតកីឡា អូឡាំពិក។

លោកទីប្រឹក្សាបន្ថែមទៀតថា សម្រាប់គម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាអត្តពលកម្មអនុវត្តតាម កម្មវិធីដូចខាងក្រោម លោក Oliver Scheer ជំនាញការអត្តពលកម្មពិភពលោកធ្វើទស្សនៈកិច្ចលើកទី២ ចាប់ពីថ្ងៃទី២៦ ដល់ ៣១ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីរៀបចំសិក្ខាសាលាស្តីពីវាយតម្លៃ រចនាសម្ព័ន្ធ/យុទ្ធសាស្ត្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹក ដោយសហការជាមួយសហព័ន្ធ។

ដោយត្រួតពិនិត្យផែនការយុទ្ធសាស្រ្ត រចនាសម្ព័ន្ធគ្រប់គ្រង គោលនយោបាយកីឡា និងអភិបាលកិច្ចល្អ ទម្រង់បណ្តុះ បណ្តាលតាមប្រព័ន្ធអនឡាញ និងរៀបចំផែនការគ្រប់គ្រងការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ ព្រមទាំងធ្វើការ សិក្សារចនាសម្ព័ន្ធគ្រប់គ្រង និងរៀបចំផែនការបណ្តុះបណ្តាលគ្រូបង្វឹក រៀបចំផែនការបណ្តុះបណ្តាល និងអភិវឌ្ឍ ធនធាន អត្តពលិកវ័យក្មេង និងរៀបចំសិក្ខាសាលា ស្តីពី ការអនុវត្តផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រ ២០២៣ – ២០៣០ ។

គួរកត់សំគាល់ដែរថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជ្រើសយក កីឡាអត្តពលកម្មក្នុងកម្មវិធីនេះ គឺដោយសារកីឡាអត្តពលកម្ម ជាផ្នែកមួយដែលកីឡាផ្សេងមិនអាចខ្វះបាន ពិសេសជាប្រភេទកីឡាអូឡាំពិក ដោយផ្តោតសំខាន់ ទាំងអត្តពលិក គ្រូបង្វឹក និងមន្រ្តីបច្ចេកទេស ។គម្រោងនេះ ចំណាយជាង៤ម៉ឺនដុល្លារ ទៅលើផ្នែកសំខាន់ៗ ទាំងថ្លៃសំបុត្រយន្តហោះ បណ្តុះបណ្តាល នឹងការចំណាយផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រូបភាព​ថ្មីៗ​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ ខណៈ​កម្មករ​សម្រុក​ឲ្យរួច​តាមផែនការ

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជា-អ៊ីរ៉ង់ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយគ្នា

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

កំណើននៃការនាំចេញ​រថយន្តរបស់​ចិន រំពឹង​ថានឹង​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋបាលខណ្ឌឫស្សីកែវ បាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានជាបន្តបន្ទាប់ ដើម្បីបង្ការ-ទប់ស្កាត់ជំងឺគ្រុនឈាម

ជីវិតកម្សាន្ដ១៩ នាទីutes មុន

តស៊ូក្នុងអាជីពជាង២៣ឆ្នាំ Liu Yifei ទើបហ៊ានទទួលយករហស្សនាមថា «Fairy Sister»

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម