កីឡា
ឥណ្ឌូណេស៊ី តែងតាំងគ្រូធ្លាប់ឈ្នះពាននៅកម្ពុជា ឲ្យដឹកនាំ U-22 មកប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានប្រកាសតែងតាំង លោក Indra Sjafri ដែលធ្លាប់ឈ្នះពានម្ដងនៅកម្ពុជា ដើម្បីកាន់តួនាទីជាគ្រូបង្វឹកដឹកនាំក្រុម U-22 ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។

លោក Indra Sjafri គឺជានាយកបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ហើយត្រូវបានសម្រេចការតែងតាំង ដោយផ្អែកលើលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ PSSI កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣។
ការតែងតាំង លោក Indra Sjafri ត្រូវបានធ្វើឡើងដោយសារតែគ្រូបង្វឹកធំ លោក Shin Tae-yong នឹងផ្ដោតលើក្រុមយុវជនអាយុក្រោម ២០ ឆ្នាំ ឥណ្ឌូណេស៊ី ដែលនឹងចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ (FIFA U-20 World Cup) ខណៈឥណ្ឌូណេស៊ី ត្រូវធ្វើជាម្ចាស់ផ្ទះផ្ទាល់នាអំឡុងចុងខែឧសភា ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ប៉ុន្មានថ្ងៃ។

លោក Indra Sjafri ជាគ្រូបង្វឹកសញ្ជាតិឥណ្ឌូណេស៊ីផ្ទាល់ ហើយកាន់អាជ្ញាប័ណ្ណគ្រូបង្វឹក កម្រិត Pro License។ កាលពីឆ្នាំ ២០១៩ លោកធ្លាប់បានដឹកនាំ U-22 ឥណ្ឌូណេស៊ី ឈ្នះជើងឯកពានយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ២២ ឆ្នាំ (AFF U-22 Championship) ធ្វើឡើងនៅទឹកដីកម្ពុជាផងដែរ និងឆ្នាំដដែលលោកដឹកនាំក្រុម U-22 ឥណ្ឌូណេស៊ី ឲ្យទទួលបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣០ ធ្វើឡើងនៅប្រទេសហ្វីលីពីន។
ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។ ទន្ទឹមនឹងនោះ ពានរង្វាន់បាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ (FIFA U-20 World Cup) នឹងធ្វើឡើងនៅថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣៕
ប្រភព ៖ PSSI
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ