Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រសរសើរចរិត Jennie ពេលទៅទស្សនាវិហារឥស្លាមនៅឌូបៃ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ​ Jennie សមាជិក​ក្រុមតារា​ចម្រៀង BLACKPINK ​ត្រូវអ្នកគាំទ្រជាច្រើន​សរសើរ​ចំពោះ​អាកប្បកិរិយា​របស់​នាង​​ ពេល​ទៅ​ទស្សនា​វិហារ​ឥស្លាម​មួយ​កន្លែង​ក្នុង​ទីក្រុង Abu Dhabi​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Jennie បានធ្វើដំណើរទៅកាន់ទីក្រុង Abu Dhabi ដើម្បី​សម្ដែង​​ និងជាផ្នែក​មួយ​នៃ​ដំណើរទេសចរណ៍​ពិភពលោក​របស់ BORN PINK ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅទីនោះ​ ​មាន​ការ​ទន្ទឹង​រង់ចាំ​យ៉ាងខ្លាំងដូចគ្នា។ ក្នុងអំឡុងពេល​​ពួកគេនៅឌូបៃ ក្រុម BLACKPINK​​ បានចំណាយពេលទំនេរ​របស់ខ្លួនទៅ​វិស្សមកាល ខណៈ ​Jennie ត្រូវបានគេឃើញទៅទស្សនាស្ថាបត្យកម្មដ៏ស្រស់ស្អាត និង​ជុំវិញនៃ Grand Mosque ប៉ុន្តែនៅពេលដែលវីដេអូ​ពង្រីក អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​កត់​សម្គាល់​ឃើញថា តារាកូរ៉េរូបនេះ​បាន​ពាក់​ក្រមា​ដើម្បី​បិទបាំង​សក់របស់នាង។

ទោះយ៉ាងណា នៅពេលដែលវីដេអូត្រូវបានចែករំលែកពាសពេញបណ្ដាញសង្គម ​Jennie ទទួល​បាន​ការសរសើរជាច្រើនពីអ្នក​និយម​លេង​អ៊ីនធឺណិត។ ព្រោះ​នាង​បានគោរព​ច្បាប់ និង​ទំនៀមទម្លាប់​ពេល​ទៅ​វិហារ​ឥស្លាម​ ដោយការ​ស្លៀក​ពាក់​សុភាព​រាបសា និង​គោរព​វប្បធម៌​ឥស្លាម​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាជនសម្ដែងការមិនពេញចិត្តចំពោះភាពល្បីល្បាញរបស់ Du Meizhu ថាតោង Kris Wu ល្បី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម