ព័ត៌មានជាតិ
មន្រ្តីសេដ្ឋកិច្ចបញ្ជាក់ដើមចមនាំឱ្យវិស័យកាត់ដេរលំបាកងើបឡើងក្នុងឆ្នាំ ២០២៣នេះ
វិស័យកាត់ដេរ គឺជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់។ សម្រាប់ឆ្នាំ ២០២២ វិស័យកាត់ដេរ មានកំណើនខ្លាំង ពោលគឺការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប ពិសេសក្នុងត្រីមាសទី១ ដែលបានជួយប៉ះប៉ូវការធ្លាក់ថមថយនៅត្រីមាសទី៤ នៃឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់របស់លោកស្រី គ្រុយ ណារិន អគ្គនាយរងនៃអគ្គនាយកដ្ឋានគោលនយោបាយក្រសួងសេដ្ឋកិច្ច។ លោកស្រីបញ្ជាក់ថា កំណើនជារួមក្នុងឆ្នាំ ២០២២នៅតែខ្លាំង ក្នុងរង្វង់ ១០ភាគរយ។ ប៉ុន្តែវិស័យនេះ បានថមថយមកវិញនៅក្នុងឆ្នាំ ២០២៣នេះ។
លោកស្រី បានបញ្ជាក់ពីដើមចមនៃការថមថយនេះថា ភាពមិនច្បាស់លាស់នៃទស្សនសេដ្ឋកិច្ចសកលដែលអាចប៉ះពាល់ដល់តម្រូវការផ្នែកខាងក្រៅ និងបានជះផលប៉ះពាល់ដល់ការនាំចេញវិស័យកាត់ដេររបស់កម្ពុជា។ លោកស្រីលើកឡើងដូច្នេះថា«វាបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃតម្លៃការនាំចេញផលិតផលទាំងនេះ ក៏ដូចជាការនាំចូលវត្ថុធាតុដើមសម្រាប់ការផលិត»។
បច្ចុប្បន្នអ្នកវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់បំពាក់ ស្បែកជើង ប្រមាណ ៩៥% គឺជាវិនិយោគិនបរទេស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញនិងលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក ឲ្យបង្កើនការចូលរួមវិនិយោគក្នុងវិស័យកាត់ដេរនៅកម្ពុជាឲ្យបានច្រើនផងដែរ។ នេះជាការបញ្ជាក់របស់លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក វង្សី វិស្សុត បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាក្នុងវិស័យកាត់ដេរ រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយដោះស្រាយក្នុងរយៈវែង រួមមាន៖ ការពង្រឹងតម្លៃបន្ថែម,បង្កើនគុណភាព និងជំនាញរបស់កម្មករ ក៏ដូចជា ពង្រីកខ្សែចង្វាក់ផលិតកម្ម ជាដើម។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០២២ កំណើននៃការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា មានចំនួន ១០,៧ភាគរយ។ ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ ដោយសារតែភាពមិនច្បាស់លាស់នៃពិភពលោក កម្ពុជារំពឹងកំណើននៃការនាំចេញផលិតផលសម្លៀកបំពាក់ ត្រឹម ៥,៥% ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក វង្សី វិស្សុត នៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣ កាលពីចុងខែមករា កន្លងទៅ។
ទន្ទឹមនឹងការថមថយនៃវិស័យកាត់ដេរ ងាកទៅមើលវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅតែរក្សាកំណើនល្អប្រសើរនៅក្នុងឆ្នាំនេះ។ លោកស្រី គ្រុយ ណារិន លើកឡើងថា វិស័យកម្មន្តសាលមិនមែនកាត់ដេរ មានការធ្វើពិពិធកម្មខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកស្រីបន្តថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា តែវិស័យនេះ បន្តរក្សាបានកំណើនខ្ពស់ខុសពីវិស័យកាត់ដេរ។ លោកស្រី សង្កត់ធ្ងន់ថា តាមរយៈនៃការផលិតផ្គត់ផ្គង់ទាំងក្នុងស្រុក និងសម្រាប់នាំចេញ គឺមានកំណើនខ្លាំងដូចគ្នា៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់