Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រសរសើរចរិត Lisa ក្រោយនាំសមាជិក BABYMONSTER ញ៉ាំអាហារថ្ងៃត្រង់

បានផុស

នៅ

Lisa នៃក្រុម BLACKPINK ធ្វើឱ្យអ្នកគាំទ្រសម្តែងការពេញចិត្ត ខណៈត្រូវគេទម្លាយថា នាង​បាននាំសមាជិកជនជាតិ ថៃពីរនាក់របស់ក្រុម BABYMONSTER ទៅញ៉ាំអាហារថ្ងៃត្រង់​ នៅភោជនីយដ្ឋានថៃមួយកន្លែងក្នុងទីក្រុងសេអ៊ូល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២៩ ខែមករា Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេបង្ហោះវីដេអូនៅលើ Twitter បន្ទាប់ពីអ្នកគាំទ្របានលួចថតរូបពេលញ៉ាំអាហាររបស់នាងជាមួយអ្នកហាត់ការជនជាតិថៃពីរនាក់គឺ Chiquita និង Pharita ។ រូបនេះបានថកាលពីខែ តុលា ឆ្នាំ ២០២១ ដែលអ្នកទាំងបីត្រូវបានគេប្រទះឃើញ ទៅភោជនីយដ្ឋានថៃមួយកន្លែងក្នុងទីក្រុងសេអ៊ូល។

ប៉ុន្តែថ្មីៗនេះទើបតែបានលេចចេញជាថ្មី បន្ទាប់ពីអ្នកគាំទ្រដឹងថានារី ២ នាក់ដែលនៅជាមួយ Lisa គឺជាអ្នកហាត់ការជនជាតិថៃមកពីក្រុម BABYMONSTER ដែជាក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម YG Entertainment ត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។

នៅពេលដែលរូបថតកំពុងពេញនិយមននៅលើបណ្តាញអ៊ីនធឺណែតមានមនុស្សជាច្រើនបានសម្តែងការពេញចិត្តនៅពេ លដែលបានឃើញការយកចិត្តទុកដាក់ និងការបន្ទាបខ្លួនរបស់កំពូលតារាដូចជា Lisa ដែលឆ្លៀតពេលចេញពីការងារដ៏មមាញឹករបស់នាង ដើម្បីមើលថែអ្នកហាត់ការជំនាន់ក្រោយដែលជាជនជាតិថៃដូចគ្នា។

ជាពិសេស Lisa នាងក៏ធ្លាប់និយាយបានរៀបរាប់ពីអ្នកហាត់ការជនជាតិថៃម្នាក់ បន្ទាប់ពីនាងបានធ្វើបទសំភាសន៍ជាមួយទស្សនាវដ្ដី Rolling Stone ដែលនាងបាននិយាយថា “មានអ្នកហ្វឹកហាត់ថៃម្នាក់ (នៅ YG) ដែលរំលឹកខ្ញុំកាលពីនៅក្មេង ខ្ញុំព្យាយាមមើលថែនាង និងផ្តល់ដំបូន្មានល្អៗ ហើយយើងញ៉ាំអាហារជាមួយ​គ្នា ក៏ដូចជាទៅទិញទំនិញ” ដូច្នោះនេះបានបញ្ចាក់យ៉ាងច្បាស់ថា Lisa យកចិត្តទុកដាក់មើលថែសិស្សប្អូនបានយ៉ាងល្អ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Kim Soo Hyun និង Song Hye Kyo ក្លាយជាតារាស៊ីថ្លៃខ្ពស់លើភាពយន្ត ក្នុងឆ្នាំ ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម