ព័ត៌មានជាតិ
ខេត្តក្រចេះ មានតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ទាក់ទាញវិនិយោគពីបរទេស
បើតាមការឱ្យដឹងរបស់លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានឲ្យដឹងថា ខេត្តក្រចេះមានតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ដែលបច្ចុប្បន្នមានរោងចក្រមួយចំនួនកំពុងដំណើរការផលិតកម្មទំនិញនាំចេញទៅក្រៅប្រទេស។
ថ្លែងនៅក្នុងសន្និសីទស្ដីពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តក្រចេះ» កាលពីសប្ដាហ៍មុននេះលោក វ៉ា ថន អភិបាលខេត្តក្រចេះបានបញ្ជាក់ថា រដ្ឋាភិបាលបានអនុញ្ញាតិបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងក្នុងខេត្តក្រចេះ ដែលមានទីតាំងស្ថិតនៅឃុំ ២ ធ្នូ ស្រុកស្នួល ដែលវិនិយោគលើផ្ទៃដី ៨១៧ ហិកតា។
បច្ចុប្បន្ននេះបានសាងសង់រោងចក្រ សហគ្រាស អគារអគារស្នាក់ចំនួន ៩ ទីតាំង ដំណើរការផលិតចំនួន ២ ក្រុមហ៊ុន និងកំពុងបន្តសាងសង់រោងចក្រសហគ្រាសអភិវឌ្ឍន៍ចំនួន ៤ ក្រុមហ៊ុន ព្រមទាំងក្រុមហ៊ុនចំនួន ៧ បន្ថែមទៀត បានចុះកិច្ចសន្យាដើម្បីវិនិយោគនៅតំបន់រដ្ឋបាលពិសេសនេះ។
លោកអភិបាលខេត្តបន្តថា តំបន់រដ្ឋបាលពិសេសខេត្តក្រចេះ សព្វថ្ងៃកំពុងរៀបចំដាក់ឱ្យមានមន្ត្រីចម្រុះប្រចាំការ បង្កើតជាការិយាល័យច្រកចេញចូលតែមួយដើម្បីសម្រួលដល់ការនាំទំនិញចេញ។
បើតាមលោកអភិបាលខេត្ត ខេត្តក្រចេះក្រៅពីមានតំបន់សេដ្ឋកិច្ចពិសេស ខេត្តក៏មានផែស្ងួតមួយកន្លែងស្ថិតនៅក្នុងស្រុកស្នួល ដែលជាកន្លែងដ៏សំខាន់សម្រាប់ចរាចរណ៍ផ្ទេរទំនិញចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែជាមួយប្រទេសវៀតណាម៕
ដោយ៖ ថារី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ