Connect with us

សន្តិសុខសង្គម

សាលាឧទ្ធរណ៍តម្កល់ទោសឲ្យជនរំលោភបំពាន​លើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិតជាប់ពន្ធ​នា​គារដដែល

បានផុស

នៅ

ប្រភពព័ត៌មានពីសាលាឧទ្ធរណ៍បានឲ្យដឹងនាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្រុមប្រឹក្សាជំនុំជំរះសាលាឧទ្ធរណ៍បានសម្រេចតម្កល់អោយជនជាប់ចោទម្នាក់លើបទល្មើសរំលោភលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត មានទោសជាប់ពន្ធនាគារដដែល និងបើកផ្លូវប្ដឹងសារទុក្ខតាមកំណត់ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបន្តថា ជនជាប់ចោទដែលតុលាការខេត្តកណ្ដាល និងសាលាឧទ្ធរណ៍ផ្ដន្ទាទោសនេះឈ្មោះ ថាច់ ថង ភេទប្រុសអាយុ៥១ឆ្នាំ មានទីលំនៅមុនពេលចាប់ខ្លួនផ្ទលេខ ២៤១ K ផ្លូវលេខ៦២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ នេះបើយោងតាមដីកាបង្គាប់អោយចាប់ខ្លួន ១៧២ ដកបចខ/២២ ចុំថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ របស់លោកចៅក្រម រស់ ផុនចាន់និមល ចៅក្រមជំនុំជំរះសាលាដំបូងខេត្តកណ្ដាល ។

ដីកាបង្គាប់អោយចាប់ខ្លួននេះបានបញ្ជាក់ថា ឈ្មោះ ថាច់ ថង ត្រូវបានផ្ដន្ទាទោសកំណត់អោយជាប់ពន្ធនាគាររយៈពេល​១ឆ្នាំ និង៦ខែ ពីបទ « ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ប្រព្រឹត្តនៅភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពួល ខេត្តកណ្ដាល កាលពីឆ្នាំ២០១៨ តាមបញ្ញាតមាត្រា២៥៣ នៃច្បាប់ភូមិបាល ។

សេចក្ដីសម្រេចនេះបានបង្គាប់អោយសមត្ថកិច្ចសាធារណៈចាប់ខ្លួនជនជាប់ចោទបញ្ជូនមកព្រះរាជអាជ្ញា និងឃុំខ្លួនតាមអំណាចសាលក្រមស្របតាមបញ្ញាតមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទ័ណ្ឌ ។

ក្រោយចាប់ឃុំខ្លួនតាមអំណាចសាលក្រមជនជាប់ចោទបានប្ដឹងមកសាលាឧទ្ធរណ៍ ហើយត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកណ្ដាលទុកជាបានការដដែល ពោលគឺអោយជនជាប់ចោទជាប់ពន្ធនាគារកំណត់១ឆ្នាំ និង៦ខែ ដដែល និងបើកផ្លូវប្ដឹងសារទុក្ខតាមកំណត់ច្បាប់ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម